2023-09-10 03:09
235


បន្ទាយមានជ័យ៖ បុរសជនជាតិថៃម្នាក់ បានចាប់បង្ខំនារីជាសង្សាធ្វើទារុណកម្មផ្លូវភេទយ៉ាងឃោរឃៅ និងឲ្យលេងលឹង្គរបស់ខ្លួន ព្រមទាំងយកដបទឹកសិទ្ធដាក់ចូលក្នុងកេរ្តិ៍ភេទបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត ថែមទាំងគំរាមផ្ទេរទឹកប្រាក់ចូលក្នុងគណនីធនាគាររបស់ខ្លួន ចំនួន ២០២៩បាតទៀតនោះ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន។
    ករណីអំពើទារុណកម្មផ្លូវភេទដ៏សាហាវឃោរឃៅនេះ បានកើតឡើងនៅវេលាម៉ោង ២រសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ស្ថិតនៅចំណុចបន្ទប់ជួល ម្តុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  
    មន្ត្រីនកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វរ៉ាឆេត សាប់ប៉ាសាន  ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកនារីរងគ្រោះជាសង្សាមានឈ្មោះ អាំងថុង ភីយ៉ាផន អាយុ ២៥ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិ-សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 
   សមត្ថកិច្ចបានឲ្យដឹងថ មុនពេលកើតហេតុបុរស និងនារីជនជាតិថៃ ០១គូរជាសង្សានឹងគ្នាបានមកផឹកស៊ីនៅកន្លែងលក់-ដូរមួយកន្លែងបានឈ្លោះប្រកែកគ្នាបន្តិចបន្តួចដោយពាក្យសម្តីរួចនាំគ្នាជិះម៉ូតូកង់បីទៅបន្ទប់ជួលដែលពួកគេស្នាក់នៅរួមគ្នាពេលនោះនារីជាសង្សាមិនព្រមចូលទៅក្នុងបន្ទប់ឡើយ។ ប្រភពបន្តទៀតថា ខណៈពេលនោះបុរសជាសង្សាបានចាប់អូសដៃនារីរងគ្រោះ ចូលក្នុងបន្ទប់ បង្ខំឲ្យផ្ទេរប្រាក់ចំនួន ២ ០២៩បាត ចូលក្នុងគណនីរបស់ខ្លួន រួចគំរាមកំហែងដោះសម្លៀកបំពាក់ចេញអស់ឲ្យលេងប្រដាប់ភេទរបស់ខ្លួនទៀត និងបានយកដបទឹកសុទ្ធញាត់ចូលទ្វាមាសជនរងគ្រោះបណ្តាលរងរបួសដាច់រយៈហូរឈាមរបួសធ្ងន់ ឈានពេលជនសង្ស័យបានចូលបន្ទប់ទឹកជនរងគ្រោះបានត់ចេញពីបន្ទប់ទាំងអាក្រាតកាយ ដើម្បីឲ្យអ្នកជិតខាងជួយ ប៉ុន្តែជនសង្ស័យ បានរត់មកចាប់អូសជនរងគ្រោះចូលបន្ទប់វិញ។ 
    ប្រភពបានបន្តទៀតថា ដោយឃើញហេតុការណ៍ឃោរឃៅបែបនេះ អ្នកជួលជាប់បន្ទប់ក្បែរគ្នាបានជួយ និងបានយកសម្លៀកបំពាក់ឲ្យជនរងគ្រោះ ស្លៀកពាក់រួចបញ្ជូនជនរងគ្រោះទៅសំរាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃរយៈពេល ០២ថ្ងៃ ទើបត្រលប់មកវិញ ហើយដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយតែម្តង។ បន្ទាប់ពីទទួលបណ្តឹងសមត្ថកិច្ចបានឃាត់ខ្លួន  ជនសង្ស័យឈ្មោះ វរ៉ាឆេត សាប់ប៉ាសាន  ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ ជាសង្សាដើម្បីធ្វើការសាកសួរ។ 
    ក្រោយពេលចាប់ខ្លួនជនសង្ស័យ បានសារ ភាពថា  «ខ្លួនពិតជាបានធ្វើសកម្មភាពដូចដែលជនរងគ្រោះបានចោទប្រកាន់ពិតប្រាកដមែន»។ ដោយផ្អែកលេីចម្លេីយសារភាព  ជនសង្ស័យកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង ប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី ។ 
   ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមាន បញ្ជូនទៅសាលាដំបូងខេត្ត  នៅថ្ងៃទី១០ ខែកញ្ញា      ឆ្នាំ ២០២៣ នេះ  ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕