2023-03-26 08:03
443

 

សាខា កក្រក ខេត្តកំពង់ចាម : នៅព្រឹក ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា  បានចាត់លោក ទូច ឆៃ នាយកសាខា ដោយមាន ព្រះវត្តមានព្រះអនុគណស្រុក និង លោក ជា បញ្ញា ប្រធានអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បាននិមន្ត និង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ផ្តល់ជូន អ្នកស្រី ឡាយ ថុន អាយុ ៥៤ឆ្នាំ  នៅភូមិអូរជ្រក ឃុំក្រូច ស្រុកព្រៃឈរ  ដែលរងគ្រោះដោយអគ្គីភ័យ កាលពីម៉ោង នាទី ថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០២៣ ដោយសារឆ្លងចរន្តអគ្គិសនី ធ្វើអោយ ផ្ទះ ១ខ្នង ទំហំ ៦ម × ៨ម ធ្វើពីឈើ ប្រក់សង្កសី ត្រូវភ្លើងឆេះអស់ទាំងស្រុង ខណ: ម្ចាស់ផ្ទះ មិននៅ ដោយជាប់ចេញទៅលក់ដូរខាងក្រៅ   

       អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន គ្រួសារជនរងគ្រោះ   មាន  អង្ករ ៥០គក្រ ,ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ,មី ២កេស ,តង់ធំ២ ,ឃីត ២ ( មុង ភួយ សារុង ក្រម៉ា ) អាវយឺត ២០ ,សម្ភារៈផ្ទះបាយ   និង ថវិកាចំនួន ១,០០០,០០០រៀល ។ 

         ក្រៅពីនេះ នៅមានការចូលរួមផ្តល់អំណោយបន្ថែមទៀត ជូនគ្រួសាររងគ្រោះ រួមមាន :

         -ព្រះអនុគណស្រុក ព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការវត្ត  រួមបរិច្ចាគ នូវអង្ករ ៥០គក្រ -  សម្ភារ: ដំណេក សម្ភារ:ផ្ទះបាយ ៤សម្រាប់  និង ថវិកាសរុប ៥០០,០០០ រៀល ។

         - អនុសាខាស្រុក  ផ្តល់ជូន អង្ករ ៥០គក្រ, មី ២កេស ត្រីខ ២០ កំប៉ុង ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ និងថវិកា ៥០០,០០០  រៀល ។