2023-11-20 05:11
296

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅចំណុចថាស់ជណ្តេីរជាន់ទី១ អាគារបេ ផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ កាលពីរសៀលម្សិលមិញនេះ​។ 

 ប្រភពដដែលបន្តថា​ ជនសង្ស័យឈ្មោះថាវ រុន ហៅថាវអ៊ុយ ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅ មិនពិតប្រាកដក។

 សូមជម្រាបថា​ មុនពេលឃាត់ខ្លួនជនសង្ស័យ​ខាងល់នេះ​ កម្លាំងជំនាញ​ខណ្ឌ​ ៧មករា​ បានទទួលព័ត៍មានថា​ មានករណី​ហិង្សាដោយចេតនាមួយ​បង្កឡើង​ដោយ​បុរស​ម្នាក់​ បានប្រើដាវធ្វើសកម្មភាព​កាប់ទៅ​លើក​ជនរងគ្រោះ​ ភ្លាមៗ​នោះកម្លាំងសមត្ថកិច្ចក៏ចុះ​អន្តរាគមន៍​ទាន់ពេលវេលា​ និងនាំខ្លួន​យកមកសាកសួរ​ ដើម្បីចាត់ការតាមច្បាប់​តែម្តង​។ ក្រោយកើតហេតុ​ វត្ថុតាងចាប់យក៖ ដាវ ចំនួន០១។

 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕