2024-05-09 01:05
40

ន្រ្ដីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាលពីសប្ដាហ៍មុន នៅក្នុងអំឡុងពេលគាត់ធ្វើដំណើរទៅកាន់ខេត្តភូកេត (Phuket) ហើយប្រធានបទដ៏សំខាន់ សម្រាប់កិច្ចពិភាក្សានោះ ត្រូវគេជឿ ថា បានផ្ដោតទៅលើតំបន់បះបោរ នៅភាគខាងត្បូងរបស់ប្រទេសថៃ ក៏ដូចជា សង្គ្រាមស៊ីវិល នៅក្នុងប្រទេសមីយ៉ាន់ម៉ា ផងដែរ។ នេះបើតាមសារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤។

អតីតនាយករដ្ឋមន្រ្ដីថៃ លោក ថាក់ស៊ីន ជាមេដឹកនាំមិនផ្លូវការរបស់គណបក្សភឿថៃ (Pheu Thai Party) ដែលកំពុងតែគ្រប់គ្រងអំណាច នៅក្នុងប្រទេសអាស៊ានមួយនវ បានទៅដើរកម្សាន្ដ នៅក្នុងខេត្តភូកេត កាលពីថ្ងៃទី២៩ ខែមេសា ហើយគាត់បានចាកចេញមកវិញ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ លោក ថាក់ស៊ីន បានអះអាង ថា នេះជាជាដំណើរកម្សាន្តជាលក្ខណៈឯកជន ប៉ុន្តែសំណួរជាច្រើន បានចោទឡើង អំពីគោលបំណងពិតប្រាកដ នៃដំណើរកម្សាន្ដរបស់គាត់ ហើយថាតើដំណើរកម្សាន្ដនេះបានរំលោភលើលក្ខខណ្ឌនៃការដោះលែងរបស់គាត់ឬអត់ទេ។

ប្រភពជាច្រើន បានលើកឡើង ថា ភាពចលាចល នៅតំបន់ភាគខាងត្បូងរបស់ប្រទេសថៃ ត្រូវបានគេជឿ ថា វាស្ថិតក្នុងចំណោមប្រធានបទ ដែលកំពុងតែពិភាក្សា ដោយសារតែនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី លោក អានវ៉ា មានចំណាប់អារម្មណ៍ចង់ដើរតួនាទី ជាអ្នកសម្រុះសម្រួល នៅក្នុងកិច្ចចរចាសន្តិភាព រវាងប្រទេសថៃ និង ក្រុមបះបោរ នៅភាគខាងត្បូងរបស់ប្រទេសថៃ ចាប់តាំងពីរដ្ឋាភិបាលរបស់លោក ប្រយុទ្ធ ចាន់អូចា (Prayut Chan-o-cha) កំពុងតែកាន់អំណាចមកម៉្លេះ។

បើទោះជាយ៉ាងណាក៏ដោយណ  ការវាយប្រយុទ្ធគ្នា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានលើកយកមកពិភាក្សាគ្នាផងដែរ ក្នុងអំឡុងពេលកិច្ចប្រជុំលោក ថាក់ស៊ីន បានជួយជាមួយនឹងនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី លោក អាវ៉ា ។ ប្រភពផ្សេងៗទៀត បានអះអាង ថា ដូចអ្វីដែលលោកនាយករដ្ឋមន្រ្ដី អានវ៉ា ធ្លាប់លើកឡើង កាលពីមុន ដោយបានជំរុញឱ្យប្រទេសថៃ ចូលរួមបន្ថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ប្រភពជាច្រើនទៀត បានលើកឡើង ថា នៅមុនពេលមានជំនួបជាមួយនឹងនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី នោះ  លោក ថាក់ស៊ីន បានជួយជាមួយតំណាងក្រុមតស៊ូ ក្នុងអំឡុងពេលដំណើររបស់គាត់ ទៅកាន់ទីក្រុងឈៀងម៉ៃ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។ បញ្ហានេះ បាននាំឱ្យមានការរំពឹងទុក ថា លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្ដីថៃ និង លោក អាន់វ៉ា នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ប្រហែលជាបានពិភាក្សាគ្នា អំពីស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែដុនដាបខ្លាំង។

លោក ម៉ារីស សាហ្គាមពង់សា (Maris Sangiampongsa) រដ្ឋមន្រ្ដីក្រសួងការបរទេស បានថ្លែង កាលពីមុន ថា លោក ថាក់ស៊ីន បានចរចាជាមួយនឹងក្រុមឧទ្ទាម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានលើកឡើង នៅក្នុងកម្រិតផ្ទាល់ខ្លួន ហើយមិនមែនជាផ្នែកមួយ នៃគោលនយោបាយរបស់រដ្ឋាភិបាលថៃ ចំពោះប្រទេសជិតខាងនោះឡើយ។ បញ្ហានេះ ជាកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាលម៉ាឡេស៊ី ហើយរដ្ឋាភិបាលថៃ មិនជាប់ពាក់ព័ន្ធនោះឡើយ។

ដោយឡែក VOA មីយ៉ាន់ម៉ា ដែលដកស្រង់ប្រភពជិតស្និទ្ធនឹងលោក ថាក់ស៊ីន បានរាយការណ៍ កាលពីថ្ងៃទីចន្ទ ទី៦ ខែឧសភា ថា លោក ថាក់ស៊ីន បានជួបតំណាងអង្គការជាតិកាឈីន និង រដ្ឋាភិបាលរួបរួមជាតិ  ឬ រដ្ឋាភិបាលស្រមោល ដែលជាចលនាតស៊ូ ដើម្បីព្យាយាមដោះស្រាយជម្លោះប្រដាប់អាវុធ ប្រឆាំងនឹងរបបយោធា ដែលកំពុងតែកាន់កាប់អំណាច នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕