2024-02-21 07:02
98

រាជធានីបាងកក៖ អតីតនាយករដ្ឋមន្រ្ដីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃអាទិត្យ (ទី១៨ ខែកុម្ភៈ) ហើយវិធីសាស្រ្ដបង្កើតថ្មីនេះ សម្រាប់សេរីភាពរបស់គាត់ អាចនឹងធ្វើឲ្យរញ្ជួយ នៅក្នុងឆាកនយោបាយរបស់ប្រទេសថៃ។ 
    សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ការដោះលែងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឱ្យនៅក្រៅឃុំកាលពីថ្ងៃអាទិត្យ (១៨កុម្ភៈ) គឺជាការសម្រេច នៃក្តីសុបិនដ៏យូរអង្វែង អស់រយៈមួយទសវត្សរ៍កន្លងមកហើយ។ ទីបំផុតគណបក្សភឿថៃរបស់គាត់ បានទទួលជោគជ័យ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្អូនស្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅក្នុងការជំរុញបង្កើតឲ្យមានច្បាប់លើកលែងទោសនយោបាយ ដើម្បីនាំឲ្យគាត់ អាចត្រឡប់មកមាតុភូមិ វិញ ខណៈមានសេរីភាព ត្រូវបានបញ្ឈប់ភ្លាមៗ ដោយអំពើរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤ នៅក្នុងប្រទេសថៃ។
     សម្រាប់គណបក្សមួយ ធ្លាប់កាន់អំណាច នៅក្នុងសភាតំណាងរាស្ដ្រ អស់រយៈពេលយូរមកហើយ និង អំពើរដ្ឋប្រហារ ប្រហែលជាបានបង្រៀនដល់គណបក្សភឿថៃ អំពីមេរៀនដ៏សំខាន់មួយចំនួន នៅក្នុងនយោបាយ។ កម្លាំងនីតិប្បញ្ញត្តិតែមួយបក្ស មិនថា សភាភាគច្រើន នៅពីក្រោយអ្នកនោះទេ វានឹងមិនគ្រប់គ្រាន់ នៅក្នុងការនាំលោក ថាក់ស៊ីន ពីលើកម្រិតរបាំងអភិរក្ស ហើយត្រឡប់មមកប្រទេសថៃវិញ បាននោះឡើយ។
    គណបក្សភឿថៃ ប្រហែលជាបានរៀនមេរៀនទាំងនេះឡើងវិញ កាលពីឆ្នាំ២០២៣។ គណបក្សនេះ បានដឹងពីភាពឥតប្រយោជន៍ នៃការចាប់ដៃគូជាមួយគណបក្សឆ្ពោះទៅមុខ (MFP) ស្របពេលគណបក្សចម្រុះ ដឹកនាំដោយ MFP បានរងបរាជ័យ នៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី  ក្រោយការបោះឆ្នោតសកល កាលពីខែឧសភា ឆ្នាំ២០២៣ បើទោះបីជាគណបក្សនេះ ទទួលបានអាសនៈនៅសភាជាន់ទាបច្រើនជាងបីភាគប្រាំ យ៉ាងណាក៏ដោយ។សម្រាប់បក្សភឿថៃ សាររបស់ឥស្សរជន ដែលកំពុងកាន់អំណាច គឺច្បាស់ណាស់ ថា ការវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ សម្រាប់លោក ថាក់ស៊ីន នឹងត្រូវធ្វើឡើង តាមលក្ខខណ្ឌរបស់ពួកគេ។
   ការដែលលោក ថាក់ស៊ីន បានជាប់ពន្ធនាគាររយៈពេលខ្លី ស្ទើរតែទាំងអស់របស់គាត់ នៅក្នុងមន្ទីរពេទ្យទូទៅប៉ូលិស ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំ គឺអាចធ្វើទៅបាន លុះត្រាតែពួកឥស្សរជនអភិរក្សនយោបាយរបស់ថៃ បានអនុញ្ញាត។ ពួកគេនឹងអនុញ្ញាតទៅបាន លុះត្រាតែពួកគេជឿ ថា លោក ថាក់ស៊ីន លែងបង្កនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ពួកយោធា និង របបរាជាធិបតេយ្យ។
    ជាមួយគ្នានេះ លោក ថាក់ស៊ីន ក៏នឹងចង់ប្រើប្រាស់សេរីភាព ដែលបានរកឃើញថ្មីរបស់គាត់ដើម្បីធានា ថា គណបក្សភឿថៃ គឺពេញលេញនៅពីក្រោយកូនស្រីពៅរបស់គាត់ គឺលោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra)។ លោកស្រី ត្រូវបានតែងតាំងជាប្រធានគណបក្សភឿថៃ កាលពីឆ្នាំ២០២៣ ហើយលោកស្រី អាចនឹងស្ថិតក្នុងតំណែង សម្រាប់តំណែងនាយករដ្ឋមន្ត្រី នាពេលណាមួយ នៅពេលអនាគត។
   ការដោះលែងលោក ថាក់ស៊ីន អាចធ្វើឲ្យមានការរំពឹងទុកឡើងវិញ ថា គណបក្សប្រជាធិបតេយ្យ អាចដាក់ការប៉ុនប៉ងដ៏ខ្លាំងក្លាបន្ថែមទៀត ដើម្បីបដិសេធគណបក្សអភិរក្សនិយម តាមរយៈសម្ពន្ធភាព ដែលរស់ឡើងវិញ រវាងគណបក្សភឿថៃ និង MFP ។សមាជិកព្រឹទ្ធសភាគាំទ្រយោធា ដែលបានដើរតួនាទីកណ្តាល នៅក្នុងការរារាំងគណបក្ស MFP នៅក្នុងការបង្កើតរដ្ឋាភិបាល កាលពីឆ្នាំ២០២៣ នឹងបញ្ចប់អាណត្តិរបស់ពួកគេ នៅក្នុងខែឧសភា ហើយព្រឹទ្ធសភាបន្ទាប់នឹងមិនអាចចូលរួមក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបាននោះឡើយ៕