2023-12-06 08:12
196

បាងកក៖ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានទុកពេលរយៈពេល ៣០ថ្ងៃ ដើម្បីម្ចាស់ផ្សារទំនើប Makro បកស្រាយបំភ្លឺជុំវិញការចោទប្រកាន់ថា បានសាច់បង្កកគេចពន្ធពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd.។ នេះបើងតាមចេញផ្សាររបស់សារព័ត៌មាន Nation Thailand។

Nation Thailand បានផ្សាយ នៅថ្ងៃទី០៥ ខែធ្នូនេះថា៖ ឧត្តមសេនីយ៍ Natapol Ditsayatham អ្នកជំនាញផ្នែកការពារអ្នកប្រើប្រាស់ និងឧក្រិដ្ឋកម្មបរិស្ថាន របស់ DSI បាននិយាយថា សមត្ថកិច្ចបានទុករយៈពេលកំណត់ ៣០ថ្ងៃ ចាប់ផ្តើមពីថ្ងៃចន្ទ ទី០៤ ខែធ្នូនេះ ដើម្បីឲ្យផ្សារ Makro ផ្ដល់របាយការណ៍ បកស្រាយពីការចោទប្រកាន់ថា «បានទិញសាច់ជ្រូកបង្កកគេចពន្ធពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. ដែលម្ចាស់ គឺឪពុក និងកូនប្រុសត្រូវចាប់ខ្លួនពីបទ: រត់ពន្ធសាច់ជ្រូកខុសច្បាប់រាប់ពាន់តោនពីប្រទេសជិតខាង នៅចន្លោះឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៣នេះ»។

នៅថ្ងៃទី១៥ ខែវិច្ឆិកា ផ្សារទំនើប Makro ដែលសហការជាមួយក្រុមហ៊ុន CP Extra Plc បានចេញសេចក្តីថ្លែងការណ៍ដោយបដិសេធថា «ខ្លួនមិនបានទិញសាច់ជ្រូកពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd» ។ តំណាងផ្សារទំនើប Makro បាននិយាយថា «ការចោទប្រកាន់នេះវាជារឿងចាស់ ព្រោះខ្លួនបានបញ្ឈប់ការទិញសាច់ជ្រូកពីក្រុមហ៊ុននេះតាំងពីពាក់កណ្តាលឆ្នាំមុន បន្ទាប់ពីដឹងថាផលិតផលនេះមិនបានបំពេញតាមស្តង់ដារអនាម័យ និងគុណភាព»។

សូមជម្រាបថា ក្រមហ៊ុន Wealthy & Healthy Foods Co Ltd ប្រធានក្រុមហ៊ុនមានឈ្មោះ Wirat អាយុ ៦៩ឆ្នាំ និងកូនប្រុសរបស់គាត់ឈ្មោះ Thanakrit អាយុ ៤២ឆ្នាំ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន នៅអាកាសយានដ្ឋានសុវណ្ណភូមិមួយថ្ងៃមុននេះ ដោយសារអ្នកទាំងពីរបានរត់ពន្ធ និងដឹកជញ្ជូនសាច់ជ្រូកបង្កករាប់ពាន់តោនពីប្រទេសជិតខាង៕