2024-03-19 11:03
78

រដ្ឋធានីប៊ែរឡាំង៖ រហូតមកដល់ពេលនេះ ថ្វីបើមនុស្សនៅលើពិភពលោកទាំងមូល ស្ទើរតែលែងចាប់អារម្មណ៍ទាំងស្រុង ទៅលើជំងឺកូវីដ-១៩យ៉ាងណាក្ដី ប៉ុន្ដែសម្រាប់បុរសអាល្លឺម៉ង់ម្នាក់ នៅតែមានការព្រួយបារម្ភ និង មិនធ្វេសប្រហែស អំពីជំងឺនេះឡើយ ហើយគាត់បានចាក់វ៉ាក់សាំងកូវីដ-១៩ រហូតដល់ទៅ២១៧ដង។

បណ្ដាញទូរទស្សន៍ដ៏ល្បីល្បាញនៅលើពិភពលោក CNN បានផ្សាយ កាលពីដើមខែមីនា ឆ្នាំ២០២៤ ថា បុរសជនជាតិអាល្លឺម៉ង់ម្នាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ រហូតដល់២១៧លើក។

បើតាមការសិក្សាថ្មីមួយ បានឱ្យដឹង ថា បុរសជនជាតិអាល្លឺម៉ង់ វ័យ៦២ឆ្នាំម្នាក់នេះ មកពីទីក្រុងម៉ាគដេប៊ឺគ (Magdeburg) បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ចំនួន២១៧ដង នៅក្នុងរយៈពេល២៩ខែ។ គាត់អាចចាត់ទុកជាមនុស្សម្នាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដច្រើនជាងគេបំផុត នៅលើពិភពលោក។
សូមរម្លឹកឡើងវិញ ថា ជំងឺកូវីដ-១៩ បានផ្ទុះឡើងមុនដំបូង នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន នាអំឡុងចុងឆ្នាំ២០១៩។ ជំងឺដ៏កាចសាហាវមួយនេះ បានឆក់យកជីវិតមនុស្ស ជាង៧លាននាក់ នៅក្នុងចំណោមអ្នកឆ្លងនៅទូទាំងពិភពលោក សរុប ជាង៧០៤លាននាក់ ៕