2024-02-23 04:02
102

រដ្ឋធានីវ៉ាស៊ីនតោន៖ កាលពីពេលកន្លងមក មនុស្សនៅលើពិភពលោក តែងតែគិត ថា លោក ប៊ិល ហ្គេតស៍ ជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភជាងគេបំផុត នៅលើពិភពលោក ខណៈឥឡូវវ័យរបស់គាត់ ក៏ចេះតែប្រែប្រួល ហើយទ្រព្យសម្បត្ដិរបស់គាត់ ក៏ដូច្នេះដែរ ប៉ុន្ដែបច្ចុប្បន្ន អ្នកស្នងតំណែងនេះ បានទៅលើមនុស្សជំនាន់ក្រោយ ហើយបើយើងនិយាយ អំពីមហាសេដ្ឋី ត្រឹមតែចំនួន១០នាក់ នៅលើពិភពលោក មានទ្រព្យសម្បត្ដិ រហូតដល់ទៅ ១,៥២ពាន់ពាន់លានដុល្លារអាមេរិក។

 បើតាម Forbes India បានបង្ហាញឈ្មោះកំពូលអ្នកមានបំផុតចំនួន១០ នៅលើពិភពលោក រួមមាន៖១-លោក ប៊ើរណាដ អាណូល និង គ្រួសារ (Bernard Arnault) មហាសេដ្ឋីជនជាតិបារាំង មានទ្រព្យ សរុប ២២១ពាន់លានដុល្លារ ដោយមានប្រភពចំណូលមកពីក្រុមហ៊ុន LVMH។ ២-លោក អេឡុន ម៉ាស់ ( Elon Musk) មហាសេដ្ឋីអាមេរិក មានទ្រព្យសម្បត្ដិ សរុប ១៩៨,៥ពាន់លានដុល្លារ មានប្រភពចំណូលមកពីក្រុមហ៊ុន Tesla និង ក្រុមហ៊ុន SpaceX ។៣-លោក ចេហ្វ បេហ្សូស (Jeff Bezos) មហាសេដ្ឋីអាមេរិក មានទ្រព្យសម្បត្ដិ សរុប ១៩៣,៩ពាន់លានដុល្លារ មានប្រភពចំណូលមកពីក្រុមហ៊ុន Amazon ។៤-លោក ម៉ាក ហ្ស៊ូកឃើរប៊ឺគ (Mark Zuckerberg) មហាសេដ្ឋីអាមេរិក មានទ្រព្យសម្បត្ដិ សរុប ១៦៥,១ពាន់លានដុល្លារ មានប្រភពប្រាក់ចំណូល បានមកពីក្រុមហ៊ុន Facebook ។៥-លោក ឡារី អេលលីសុន (Larry Ellison) មហាសេដ្ឋីអាមេរិក មានទ្រព្យសម្បត្ដិ សរុប ១៤៣,៨ពាន់លានដុល្លារ មានប្រភពចំណូលបានមកពីក្រុមហ៊ុន  Oracle ។៦-លោក វ៉ារ៉ែន ប៊ូហ្វហ្វែត (Warren Buffett) មហាសេដ្ឋអាមេរិក មានទ្រព្យ សរុប ១៣០,៤ពាន់លានដុល្លារ មានប្រភពចំណូលមកពីក្រុមហ៊ុន Berkshire Hathaway ។៧-លោក ប៊ីល ហ្គេតស៍ (Bill Gates) មហាសេដ្ឋីអាមេរិក មានទ្រព្យ សរុប១២៤,៥ពាន់លានដុល្លារ មានប្រភពចំណូមកពីក្រុមហ៊ុន Microsoft ។៨-លោក ឡារី ភេគ ( Larry Page) មហាសេដ្ឋអាមេរិក មានទ្រព្យ សរុប ១២៣,៣ពាន់លានដុល្លារ មានប្រភពចំណូល មកពីក្រុមហ៊ុន  Google។៩-លោក ស្ដេវ បាល់មើរ (Steve Ballmer) មហាសេដ្ឋីអាមេរិក មានទ្រព្យ សរុប ១២១,៥ពាន់លានដុល្លារ មានប្រភពចំណូលមកពីក្រុមហ៊ុន Microsoft ។១០-លោក ស៊ើរហ្គេ ប្រ៊ីន (Sergey Brin) មហាសេដ្ឋីអាមេរិក មានទ្រព្យ សរុប ១១៨,២ពាន់លានដុល្លារ មានប្រភពចំណូលមកពីក្រុមហ៊ុន Google