2024-01-13 02:01
145

ថៃ៖ អ្នកដំណើរបរទេសម្នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលយន្តហោះខ្នាតតូច ០១គ្រឿង បានធ្លាក់ចូលទៅក្នុងវាលស្រែមួយកន្លែង ក្នុងស្រុក Bang Lamung ខេត្ត Chon Buri កាលពីព្រឹកថ្ងៃសៅរ៍នេះ។ នេះបលយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post។ 

ប៉ូលីសរាយការណ៍ថា នៅម៉ោងប្រហែល ៨និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កន្លែងធ្លាក់នេះ ស្ថិតនៅខាងក្រោយហាងជួសជុលសំបកកង់រថយន្តដែលមានទីតាំងនៅកណ្តាលវាលក្បែរវត្ត Huai Yai ក្នុង tambon Huai Yai ។ 

ជនបរទេសម្នាក់បានស្លាប់ ក្នុងហេតុការណ៍នេះ  និងម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ 
ចំពោះមូលហេតុនៃការធ្លាក់យន្តហោះធន់តូចនេះ មិនមានការសន្តិដ្ឋានជាក់លាក់ណាមួយពីអាជ្ញាធរថៃឡើយ៕