រដ្ឋាភិបាលថៃមិនខ្វល់ពីការបដិសេធរបស់ព្រឹទ្ធសភា នៃច្បាប់ថវិកាឆ្នាំ២០២៦ នោះឡើយ និងសង្កត់ធ្ងន់ថាព្រឹទ្ធសភាមានសិទ្ធិអនុម័ត ឬមិនយល់ព្រមចំពោះសេចក្តីព្រាងច្បាប់តែប៉ុណ្ណោះ * តៃវ៉ាន់គ្រោងបង្កើនថវិកាការពារជាតិខ្លួនជាង ៣% បន្ថែមនៃផលិតផលក្នុងស្រុកសរុប ក្នុងការពង្រឹងសន្តិសុខជាតិ * កម្ពុជា មិនគាំទ្រដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ចែករំលែក ឬផលិតនូវព័ត៌មានក្លែងក្លាយ ព្រោះមិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹងឡើយ * អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមជ្រុលនិយមសៀម “ជេប្រមាថ និងគំរាមសម្លាប់” * រយៈពេលប្រាំមួយខែនេះ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលជំរុញការប្តេជ្ញាចិត្តនាំចេញដំឡូងមីស្ងួត សរុបជាង ៧០០ ពាន់តោន ទៅកាន់ប្រទេសចិន *