
ថៃ៖ អាជ្ញាធរនៃប្រទេសថៃ បានរឹបអូសគ្រឿងញៀន ប្រមាណ ៧០០ គីឡូក្រាម នៅខេត្តឈៀងម៉ៃ ដែលមាន Logo រូបផ្លែទុរេន។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២៥នេះ។
លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ បានប្រកាសអំពីការរឹបអូសគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ៧០០ គីឡូក្រាម នៅខេត្តឈៀងម៉ៃ ដោយប្រតិបត្តិការបង្ក្រាបមិនចេះអស់។
សូមជម្រាបថា ថ្នាំញៀនទាំងនេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរបស់ថៃ រកឃើញលាក់ទុកក្នុងរថយន្ត Toyota Tiger ពីរបាំង ពណ៌ទឹកមាស កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្នុងស្រុក Chiang Dao ខេត្តឈៀងម៉ៃនិងចាប់បានជនសង្ស័យម្នាក់។
ចំពោះគ្រឿងញៀនដែលត្រូវបានបង្ក្រាប មានស្លាក Logo ទុរេន និងត្រូវបានជួញដូរឆ្លងដែនចូលពីប្រទេសមីយ៉ាន់ម៉ា គោលដៅឆ្លងកាត់ទៅកាន់កោះតៃវ៉ាន់៕

