
ភ្នំពេញ៖ ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ជំហយ៉ាងមុតមាំរបស់រដ្ឋាភិបាលចិន ក្នុងការគាំទ្រការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ លទ្ធនៃកិច្ចប្រជុំពិសេស GBC និងកិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន-កម្ពុជា-ថៃ នៅទីក្រុង Anning ប្រទេសចិនថ្មីៗនេះ ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។
លោក Wang Wenbin ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា បានលើកឡើងថា៖ «យើងគាំទ្រយ៉ាងមុតមាំចំពោះការអនុវត្តកុងសុងស៊ីសដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូល Putrajaya រវាងថ្នាក់ដឹកនាំកម្ពុជានិងថៃ កិច្ចប្រជុំពិសេស GBC និងកិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅទីក្រុង Anning ប្រទេសចិន ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងស្ដារស្ថានការណ៍ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ឱ្យប្រក្រតីឡើងវិញ និងទំនាក់ទំនងទ្វេភាគីឱ្យប្រក្រតីឡើងវិញឱ្យបានឆាប់រហ័ស»។
លោក Wang Wenbin បានបញ្ជាក់ថា «យើងនឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ដើម្បីខិតខំស្ដារសន្តិភាព កម្ពុជា-ថៃ និងសន្តិភាព និងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ»៕

