2025-08-21 18:21
45

តៃប៉ិ៖    នាយករដ្ឋមន្ត្រីតៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២១ សីហានេះ ថា រដ្ឋាភិបាលតៃវ៉ាន់ គ្រោងនឹងបង្កើនថវិកាការពារជាតិក្នុងឆ្នាំ២០២៦ របស់ខ្លួនដល់ជាង ៣ %នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈដែលខ្លួនប្រឈមមុខនឹងសម្ពាធរបស់សហរដ្ឋអាមេរិកក្នុងការវិនិយោគបន្ថែមទៀតលើវិស័យការពារជាតិរបស់ខ្លួន ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ។ 

តៃប៉ិបានបង្កើនការវិនិយោគលើឧបករណ៍យោធា និងសព្វាវុធក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ  ដើម្បីឆ្លើយតបទៅនឹងសម្ពាធកាន់តែខ្លាំងពីប្រទេសចិន ដែលទាមទារដណ្តើមកាន់កាប់ កោះដែលជាប្រជាធិបតេយ្យរបស់កោះតែវ៉ាន់ និងបានគំរាមកំហែងដោយប្រើប្រាស់កម្លាំងយោធា។

នាយករដ្ឋមន្ត្រីតែវ៉ាន់លោក Cho Jung-tai បាននិយាយថា ចំពោះការខិតខំតស៊ូចុងក្រោយនេះគឺជា "ការបង្ហាញជាក់ស្តែងមួយទៀតទៅកាន់ពិភពលោក និងប្រជាជនតៃវ៉ាន់ អំពីការតាំងចិត្ត និងសមត្ថភាពរបស់យើងក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់តៃវ៉ាន់ "។

នាយករដ្ឋមន្ត្រីតែវ៉ាន់ បានប្រាប់សន្និសីទសារព័ត៌មានមួយថា គណៈរដ្ឋមន្ត្រីរបស់តៃវ៉ាន់បានបែងចែកទឹកប្រាក់ចំនួន 949.5 ពាន់លានដុល្លារតៃវ៉ាន់ ស្មើនិង31.1ពាន់លានដុល្លារ ឬ 3.23 % នៃផលិតផលក្នុងស្រុកសរុប សម្រាប់ការចំណាយលើវិស័យការពារជាតិនៅឆ្នាំក្រោយនេះ។  ថវិកាការពារជាតិសរុបរបស់តៃវ៉ាន់នេះ ត្រូវបានគណនាដោយប្រើគំរូ និងស្តង់ដាររបស់អង្គការណាតូ រួមទាំងថវិកាសម្រាប់ ... ឆ្មាំឆ្នេរសមុទ្រផងដែរ  ។

លោក បញ្ជាក់ទៀតថា ការចំណាយសរុបសម្រាប់ឆ្នាំ 2026 ត្រូវបានចំណាយត្រឹមតែជាង 3 ពាន់ពាន់លានដុល្លារតៃវ៉ាន់ ពោលគឺកើនឡើង 110 ពាន់លានដុល្លារតៃវ៉ាន់ ឬប្រហែល 3.8 % ពីឆ្នាំ 2025 ។

លោកប្រធានាធិបតីតៃវ៉ាន់ ធ្លាប់បានប្តេជ្ញាថានឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ជាង 3 ភាគរយ នៃផលិតផលក្នុងស្រុកសរុប ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានដាក់សម្ពាធលើកោះនេះ និងរដ្ឋាភិបាលផ្សេងទៀតនៅជុំវិញពិភពលោកឱ្យចំណាយប្រាក់បន្ថែមទៀតលើសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ។

ការប្រកាសនេះធ្វើឡើងនៅពេលដែលតៃប៉ិ ព្យាយាមធ្វើកិច្ចព្រមព្រៀងជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ការដំឡើងពន្ធទាបលើការនាំចេញរបស់តៃវ៉ាន់ ទៅកាន់សហរដ្ឋអាមេរិក កាលពីដើមសីហាខែនេះ លោក Trump បានដាក់ពន្ធបណ្តោះអាសន្ន 20% លើការនាំចូលរបស់តៃវ៉ាន់ ដែលជាផ្នែកមួយនៃសង្គ្រាមពាណិជ្ជកម្មពិភពលោក ។

នាពេលកន្លងមកលោក Trump ធ្លាប់បានស្នើតៃវ៉ាន់ គួរតែបង់លុយឱ្យសហរដ្ឋអាមេរិកសម្រាប់ការការពាររបស់ខ្លួន និងបានចោទប្រកាន់កោះនេះថាបានលួចឧស្សាហកម្ម ស្សឺមីខនដតទ័រ ( semiconductor )  របស់សហរដ្ឋអាមេរិក។

ខណៈពេលដែលតៃវ៉ាន់មានឧស្សាហកម្មការពារជាតិក្នុងស្រុក បាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវឧបករណ៍របស់ខ្លួន តែវាមិនមែនជាប្រភេទអាវុធនៅក្នុងជម្លោះជាមួយប្រទេសចិនឡើយ  ព្រោះតៃវ៉ាន់ពឹងផ្អែកយ៉ាងខ្លាំងលើការលក់អាវុធរបស់សហរដ្ឋអាមេរិកដើម្បីពង្រឹងសមត្ថភាពសន្តិសុខជាតិរបស់ខ្លួន។