
ប្រទេសភូមា៖ នៅវេលាម៉ោង៦:១០នាទីព្រឹក ថ្ងៃទី19 ខែសីហានេះ មនុស្ស០៦នាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីទម្លាក់គ្រាប់បែកដោយយន្តហោះY-12 ចំនួន៥-៦គ្រាប់ នៅតំបន់ម៉ាវជី ( Mawshi ) ក្រុងផាសាំង ក្រុងកាយ៉ា នៃរដ្ឋខារ៉ែន (Kareni) បណ្ដាលឲ្យទ្រព្យសម្បត្តិលំនៅដ្ឋាន របស់ជនស៊ីវិលមួយចំនួនរងការខូចខាត ក្នុងការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់ ប្រភេទY-12 ។
សូមរលឹកដែលថា៖ កាលពីវេលាម៉ោងជាង ៧ព្រឹក នៅថ្ងៃទី១៧ ខែសីហាកន្លងទៅ ជនស៊ីវិល២នាក់បានរងរបួស បន្ទាប់ពីការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់ Y-12 ចំនួន៣គ្រឿង ជុំវិញបរិវេណមន្ទីរពេទ្យភូមិឡាក់ហាឡូ ( Lokhalo ) ។
ដោយគិតត្រឹមរសៀលថ្ងៃនេះ យោងតាមស្ថិតិអ្នកស្លាប់មានចំនួន ៣២ នាក់ និងមិនត្រូវបានកំណត់អត្តសញ្ញាណចំនួន ៦ នាក់បន្ថែមទៀត ។ ពេលនេះសាកសពត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយចំនួនអ្នកស្លាប់កាន់តែច្រើន។ លោក គោវ៉ាន់យ៉ា ( Kovanyar ) បាននិយាយថា ផ្ទះប្រហែល១០ខ្នងត្រូវបានបំផ្លាញទាំងស្រុង និងមនុស្សជាច្រើនអ្នន ទៀតត្រូវបានសម្លាប់ ។
សូមបញ្ជាក់ថាតំបន់ម៉ាវជី ( Mawshi ) គឺជាតំបន់ដែលមានអណ្តូងរ៉ែខ្មៅ និងស ហើយវាត្រូវបានគ្រប់គ្រងដោយក្រុមបដិវត្តន៍ខារ៉ែន បន្ទាប់ពីយោធាចូលកាន់កាប់។
ការប៉ះទង្គិចគ្នារវាងគ្នា យោធាមីយ៉ាន់ម៉ា និងកងទ័ពបដិវត្តក្រហមខារ៉ែន រយៈពេល៥ថ្ងៃ នៅមូលដ្ឋាននៅក្បែរក្រុងផាសាំង ដោយប្រើយន្តហោះចម្បាំង ទម្លាក់គ្រាប់បែកក្នុងសមរភូមិ ដោយកងទ័ពខារ៉ែន ( Karenni ) បន្តវាយប្រហារកាន់តែខ្លាំង លើកងទ័ពថ្មើរជើង ១៣៥ (Khalar) លើក្រុងផាសាំង ដើម្បីឆ្លើយតបនិងការគម្រាមកំហែងជាមួយនិងយោធាការពារដែនឱកាសមីយ៉ាន់ម៉ា ។
ក្រុមប្រឹក្សាយោធាបានឲ្យដឹងថាការប៉ះទង្គិចគ្នា កាលពីខែកក្កដាកន្លងទៅបណ្ដាលឲ្យ ជនស៊ីវិល៥នាក់ រួមទាំងកុមារ២នាក់ទៀតបានស្លាប់ និងរបួស៥នាក់ នៅភូមិឡូឡាវតី ដោយសារការវាយប្រហារតាមអាកាស ។
ដោយឡែកការវាយប្រហារកើតឡើងសារជាថ្មីនៅថ្ងៃទី១៤ ខែកក្កដា បណ្ដាលឲ្យជនស៊ីវិល៦នាក់បានស្លាប់ និង២នាក់បានរងរបួស ក្នុងការវាយប្រហារដោយទម្លាក់គ្រាប់បែកពីលើអាកាសនៅតំបន់វាលគ្រឿងចក្រ និងការប៉ះទង្គិចគ្នាកាលពីខែមិថុនា បណ្ដាលឲ្យស្រី្តជាកម្មករម្នាក់ស្លាប់ ដោយការផ្ទុះគ្រាប់បែក។
ការវាយប្រហារតាមអាកាសក្នុងក្រុងផាសួង គិតចាប់តាំងពីចុងខែមិថុនាឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៩ សីហានេះ បណ្ដាលឲ្យមានអ្នកស្លាប់រហូតដល់ ៥១ នាក់ ។



