
ភ្នំពេញ៖ យោងតាមការចេញផ្សាយតាមគេហទំព័រព័ត៌មានផ្លូវការជាភាសាចិន របស់(UN) ឲ្យដឹងថា ៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី ២៤ កក្កដា ឆ្នាំ២០២៥នេះ បានប្រកាសអះអាងជាថ្មីថា តំបន់ជុំវិញប្រាសាទព្រះវិហារ គឺជាដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយអំពាវនាវឲ្យកម្ពុជា និង ថៃអត់ធ្មត់ និង ដោះស្រាយជម្លោះតាមបែបសន្តិភាព។ កាសែតដ៏ដែលបានឲ្យដឹងបន្តថា ៖ អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ហ្វាហាន ហ្វា ( Farhan Haq ) បានបញ្ជាក់ថា លោក អាន់តូនីអូ ហ្គោទឺរេស ( Antonio Guterres ) កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ជុំវិញជម្លោះប្រដាប់អាវុធ នៅតំបន់ព្រំដែនកម្ពុជា - ថៃ ។ លោក ហ្វាហាន ហ្វា ( Farhan Haq ) បន្តថា អង្គការសហប្រជាជាតិ បង្ហាញការព្រួយបារម្ភ ចំពោះស្ថានភាពបច្ចុប្បន្នស្ថិតក្នុងភាពផុយស្រួយ និងតានតឹង ដោយអំពាវនាវឲ្យភាគីកម្ពុជា-ថៃ មានភាពអត់ធ្មត់ឲ្យបានខ្ពស់ ដោះស្រាយសន្តិវិធី ដោយផ្អែកលើស្មារតីមិត្តភាពជាអ្នកខាងជិត និងការចរចាដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង។
ជាមួយគ្នានេះ ដ៏ដែលនេះក៏បានលើកយកពីប្រវត្តិនៃជម្លោះ ព្រំដែនរវាងថៃ និងកម្ពុជា គឺជាជម្លោះយូរយ៉ាមកហើយ មានប្រភពតាំងពីសម័យអាណានិគមបារាំង។ នៅឆ្នាំ១៩០៧ បារាំង បានគូរផែនទីមួយដែលបង្ហាញប្រាសាទព្រះវិហារ មានទីតាំងស្ថិតក្នុងទឹកដីកម្ពុជា។ ទោះបីជា តុលាការអន្តរជាតិក្នុងឆ្នាំ១៩៦២ បានវិនិច្ឆ័យថា ប្រាសាទនេះជារបស់កម្ពុជា តែមិនបានកំណត់អោយច្បាស់ពីអធិបតេយ្យភាពលើទីកដីជុំវិញនោះឡើយ។ ចាប់តាំងពីពេលនោះ តំបន់នេះ បានក្លាយជាចំណុចជម្លោះយូរអង្វែងរវាងប្រទេសទាំងពីរ។
UN បន្តថា ការបញ្ចូលប្រាសាទព្រះវិហារជាថ្នាក់បេតិកភណ្ឌពិភពលោក ស្ថិតក្នុងបញ្ជីរបស់កម្ពុជាក្នុងឆ្នាំ ២០០៨ បានបង្កឲ្យភាពតានតឹងបន្ថែម និង នាំឲ្យមានការប្រឈមអាវុធជាច្រើនលើក។ នៅឆ្នាំ២០១៣ តុលាការអន្តរជាតិ បានបញ្ជាក់ឡើងវិញថា តំបន់ជុំវិញប្រាសាទនេះ ជាអធិបតេយ្យភាពរបស់កម្ពុជា ក៏ប៉ុន្តែជម្លោះនៅតែមិនទាន់ត្រូវបានដោះស្រាយអោយចប់សព្វគ្រប់។
ស្រាប់តែក្នុងថ្ងែ២៨ ខែឧសភា ឆ្នាំ២០២៥ ថៃបានឈ្លានពានទឹកដីកម្ពុជាជាថ្មី ហើយមានថែមទាំងបាញ់សម្លាប់កងទ័ពកម្ពុជាម្នាក់នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយថៃប្រឹងបន្តបង្កើតព្រឹត្តិការណ៍បែបលាបព៌ណ និងទំលាក់កំហុសចោទប្រកាន់មកលើកម្ពុជាជាហូរហែរបន្ថែមទៀត ជាក់ស្តែងក្នុងករណីទាហ៊ានថៃដើរល្បាត បំពាន់ចូលទឹកដីរបស់កម្ពុជាហើយ និងបំពាន់ច្បាប់អន្តរជាតិ MOU ឆ្នាំ២០០០ អនុសញ្ញាបារាំងសៀម បណ្ដាលឲ្យជាន់មីនផ្ទុះ បែបជាមកទំលាក់កំហុសចោទប្រកាន់កម្ពុជាទៅវិញ ដែលធ្វើឲ្យ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃកាន់តែធ្ងន់ធ្ងរ។ដោយភាគីថៃនៅតែបន្តឈ្លានពានកម្ពុជា ដោយធ្វើការបិតប្រាសាទតាមាន់ ហើយនៅព្រឹកថ្ងៃទី២៤ កក្កដា ២០២៥ នេះ ថៃបើកការបាញ់ប្រហារមកលើកទាហានកម្ពុជាមុន ហើយបានប្រើប្រាស់យន្តហោះចម្បាំង F-16 ពាំគ្រាប់បែកទម្លាក់លើមូលដ្ឋានទ័ពកម្ពុជា និងប្រជាជនស្លូតត្រង់គឺជាការរំលោភបំពានកិច្ចព្រមព្រៀងទិញ-លក់ចុងក្រោយ (end-user agreements ឬ EUA) របស់អាមេរិកទាំងស្រុង ទើបកម្ពុជាប្រើសិទ្ធការពារអធិបតេយ្យភាពរបស់ខ្លួនធ្វើការវាយកកលើកកងទ័ពថៃវិញ ។

_1753433828.png)
