2025-07-26 02:21
58

ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ​បានថ្លែងថា៖ «បន្ទាប់ពីការប៉ះទង្កិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រយៈពេល២ថ្ងៃកន្លងមកនេះ កងកម្លាំងយើងបានអនុវត្តដោយភាពក្លាហាន ម៉ឺងម៉ាត់ រក្សាប្តូរផ្តាច់ការពារបូរណភាពទឹកដីបានជាទីមោទនៈ»

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់បន្ថែមថា៖ «ចំពោះខេត្តដែលជាប់ព្រំប្រទល់ជាមួ​យនឹងប្រទេសថៃ៖ ខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ សូមបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ជៀសវាងការបង្កភាពចលាចល សូមស្តាប់តាមការណែនាំរបស់អាជ្ញាធរខេត្ត»

ប្រមុខការពារជាតិកម្ពុជា បានសង្កត់ធ្ងន់ថា៖ «កងកម្លាំងរបស់យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារសុខសុវត្ថិភាពរបស់បងប្អូន និងបូរណាភាពទឹកដីកម្ពុជាយើង»