2025-07-26 01:24
29

ឧត្តរមានជ័យ៖ យន្តគ្មានមនុស្សបើក «ដ្រូន» របស់ថៃជាច្រើនគ្រឿង បានហោះចូលមកស៊ើបការដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលវេលាម៉ោង ០៥និង១៤នាទី នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ត្រូវបានកម្លាំងកងទ័ពរបស់កម្ពុជាបាញ់កម្ទេចចោល។

សេចក្ដីរាយការណ៍ពីក្រុមការងារនៅសមរភូមិមុខ បានបញ្ជាក់ថា «ក្រោយកងទ័ពកម្ពុជាប្រទះឃើញយន្តគ្មានមនុស្សបើក (ដ្រូន) របស់បច្ចារមិត្តថៃ ហោះចូលដែនអធិបតេយ្យកម្ពុជា ក្នុងភូមិសាស្ដ្រក្រុងសំរោង កម្លាំងកងទ័ពកម្ពុជា បានបើកប្រតិបត្តិការបាញ់កម្ទេចចោលតែម្ដង»

សូមបញ្ជាក់ថា ភាគីថៃកំពុងឈ្លានពានអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដោយបានរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងបង្កឱ្យមានភាពអសន្តិសុខក្នងតំបន់ផងដែរ៕