
ភ្នំពេញ៖ ពួកក្រុមអគតិ និងជ្រុលនិយម ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ បានចិញ្ចឹមចិត្តបង្កើតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាត់តរូបភាព ហើយផុសក្នុងក្រុមផ្សេងៗរបស់បណ្តាញសង្គមហ្វេសប៊ុក ដោយគ្មានបញ្ចេញម៉ោង ឬថ្ងៃខែនោះទេ។
នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិថុនានេះ នៅលើគេហទំព័រផ្លូវការរបស់សម្តេចធិបតី បានបង្ហោះថា៖ «សូមជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយមេត្តាជ្រាបថា ពួកក្រុមអគតិ និងជ្រុលនិយម ឆ្លៀតឱកាសបង្កេីតការភាន់ច្រលំ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ បានចិញ្ចឹមចិត្តបង្កើតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី តាមរយៈ ការផុសដោយធ្វើជារូបភាព ហើយផុសក្នុងក្រុមផ្សេងៗរបស់បណ្តាញសង្គមហ្វេសប៊ុក។ កាត់តរូបគណនីរបស់សម្តេចបវធិបតី ដោយសរសេរសារក្លែងក្លាយ ភ្ជាប់នឹងរូបភាព តែចំនុចដែលខុស គឺគ្មានបញ្ចេញម៉ោង បើផុសចេញពីផេកពិត គឺនឹងមានការបង្ហាញម៉ោង ឬថ្ងៃផុស (ដូចជូនភ្ជាប់ក្នុងរូបភាព)។ ការផុសចេញពីផេកផ្លូវការ គឺតែងមានតំណភ្ជាប់ទាំងអស់ (Link) មានន័យថាគ្រប់ផុស គឺតែងមាន Link មួយជានិច្ច។ ផេកផ្លូវការរបស់សម្តេចបវធិបតី មានតំណភ្ជាប់តែមួយ គឺ https://www.facebook.com/share/1HMhbKEmCr/?mibextid=wwXIfr និង ផេកផ្លូវការរបស់សម្តេចបវរធិបតី គឺមានអ្នកតាមដាន ១,៨ លាននាក់»។
អាស្រ័យហេតុនេះ សូមបងប្អូន អ៊ំពូមីង តាយាយ បង្កើនការប្រុងប្រយ័ត្ន និងតាមដានផេកផ្លូវការរបស់សម្តេចបវរធិបតី ដែលមានតែមួយ ដូចបានបញ្ជាក់ជូន និងតាមរយ:តំណភ្ជាប់ខាងលើ ហើយមិនមានការផុសក្នុងក្រុមផ្សេងនៃហ្វេសប៊ុកនោះទេ៕
