
ថៃ៖ យោងតាមការចេញផ្សាយពីសារព័ត៌មានថៃ Khaosod បានចេញផ្សាយនាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឲ្យដឹងថា កងវរសេនាធំថ្មើរជើងថៃលេខ៤២១៤ កងវរសេនាធំថ្មើរជើងលេខ៤២ នៅវេលាម៉ោង៩ និង៣០នាទីព្រឹក បានជួបឧបទ្ទវហេតុដោយមានជនដៃដល់មិនស្គាល់អត្តសញ្ញាណម្នាក់ បានទម្លាក់គ្រាប់បែកដើម្បីស្ទាក់ចាប់រថយន្តអនុរក្ស នៅលើផ្លូវជាតិលេខ ៤១៥៧ ក្នុងភូមិ បាណាប្រារ ឃុំ ប៉ាណារ ស្រុក ប៉ាណារ នៃខេត្តប៉ាតានី។ ដែលបានបណ្តាលឱ្យរថយន្តរបស់មន្ត្រីយោធានៃកងពលតូចលេខ៤២១៤ រងនូវការខូចខាតខ្ទាតចេញពីផ្លូវដែលកំពុងធ្វើដំណើរយ៉ាងដំណំ។
ក្នុងនោះ ក៏មានមន្ត្រីកងពលតូចថ្មើរជើងថៃលេខ៤២១៤ ចំនួន៤នាក់ បានរងរបួសនិងបានបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ាណារ ផងដែរ។
ខណៈនេះ តំបន់ដែលកើតហេតុខាងលើត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីរងចាំក្រុមកម្ចាត់គ្រាប់បែក EOD មកពិនិត្យ និងបោសសម្អាតតំបន់នោះ។
សូមបញ្ជាក់ឲ្យដឹងថា ក្រោយកើតមាននូវហេតុការណ៍ដែលមិននឹកស្មានដល់ខាងលើ បានបណ្ដាលឲ្យមន្រ្តីម្នាក់បានស្លាប់ និង ៣នាក់ទៀតបានរងរបួសធ្ងន់។ ក្នុងនោះក៏មានអ្នកភូមិម្នាក់ដែលបានធ្វើដំណើរឆ្លងកាត់តំបន់នោះ បានរងរបួសស្រាលផងដែរ៕

