
ថៃ ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ យោងតាមការចេញផ្សាយរបស់ សារព័ត៌មានថៃ Khaosod ចុះផ្សាយថា មកដល់ថ្ងៃនេះ ស្ថានភាពនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា នៅតែស្ថិតក្នុងភាពតានតឹង ជាពិសេស នៅចំណុចចស្រុកភពប្រា ខេត្តតាក ដោយសារតែមានការផ្ទុះ អាវុធ រវាងក្រុមកងទ័ពរំដោះជនជាតិ Karen ហៅកាត់ថា KNLA ជាមួយនឹងទាហានភូមា ដែលនាំឱ្យអ្នកភូមិ រាប់រយនាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែង និងតម្រូវអោយភាគីខាងថៃត្រូវតែឃ្លាំមើលជាប់ជានិច្ច២៤ម៉ោង ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កា.ប់អធិបតេយ្យភាពរបស់ខ្លួន។


