
ភ្នំពេញ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយរវាងយន្តស៊េរីទំនើប ម៉ាក អាល់ផាត់ បុកជាមួយម៉ូតូ ០១គ្រឿង កាលពីយប់មិញ ក្នុងសង្កាត់វត្តភ្នំ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ០២និង៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២៥ នៅត្រង់ចំណុច ស្ពាននាគវត្តភ្នំ តាមបណ្តោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវ ១០៦ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តស៊េរីទំនើប ០១ គ្រឿង ម៉ាក អាល់ផាត ពាក់ស្លាកលេខភ្នំពេញ 2BB-3795 បើកបុកម៉ូតូ ០១គ្រឿអ ម៉ាក ស៊ុយសូគីនិច ពាក់ស្លាកលេខ ភ្នំពេញ 1JQ-6230 ជិះគ្នាពីរនាក់ បេញមួយទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។ ចំណែកអ្នកបើកបររថយន្តបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុប្រហែល០០ម៉ែត្រ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់បានប្រគល់ឱ្យសមត្ថកិច្ច។
តាមប្រភបបានឱ្យដឹងថា សពជនរងគ្រោះ និងអ្នករងរបួសមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ពួកគេមានភេទប្រុស អាយុប្រហែលជាង ២០ឆ្នាំ។
ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលធ្វើការសាកសួរភ្លាមៗចំណែករថយន្ត និងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមផ្លូវច្បាប់៕


