2025-12-29 18:13
5

ថៃ ៖  ជនជាតិឥណ្ឌាម្នាក់រងរបួស បន្ទាប់ពីបុរសជនជាតិថៃម្នាក់លោតទៅចាក់ពីក្រោយទាំងកំរោល  នៅក្នុងកម្មវិធីជប់លាងមួយ ហេតុណ៍នេះកើតឡើងវេលាម៉ោង០១យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថិតនៅតំបន់ប៉ាតាយ៉ា ។ ក្រោយកើតហេតុជនដៃដល់ ជាជនជាតិថៃ បានអះអាងថា មិនមែនជាការប៉ុនប៉ង់នោះទេ ព្រោះលោកភ្ញាក់និងសំលេងកាំជ្រួចទើបបណ្តាលឱ្យលោតទៅចាក់បុរសជនជាតិឥណ្ឌារូបនេះរបួស  ប៉ុន្តែអ្នកដែលនៅក្នុងហេតុការនេះផ្ទាល់ បានបដិសេធចំពោះការអះអាងរបស់ជនសង្ស័យ ហេតុថានៅក្នុងកម្មវិធីគឺមិនមានការអ៊ុចកាំជ្រួច ដូចការអះអាងរបស់ជនសង្ស័យនោះឡើយ។  នេះបើតាម Khaosod ។ 

ជនរងគ្រោះ ឈ្មោះ Sanjay ជនជាតិឥណ្ឌា ភេទប្រុស អាយុ 42 ឆ្នាំ រងរបួសចំស្មាផ្នែកខាងក្រោយ ក្រោ កើតហេតុត្រូវបានបញ្ចូនទៅសង្រ្គោះនូវមន្ទីរពេទ្យភ្លាម ។ 
តាមសាក្សីមុនកើតហេតុឃើញគេជនសង្ស័យជិះម៉ូតូមកដល់ រួចមកបុរសនោះក៏បានដើរចូលមកហើយសួរថា"តើអ្នកកំពុងលក់ទំនិញអ្វី?" អ្នកចូលរួមពិធីជប់លៀងបានឆ្លើយថាគ្មានអ្វីលក់ទេ គ្រាន់តែប្រារព្ធកម្មវិធីខួបកំណើតប៉ុណ្ណោះ មួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យជាជនជាតិថៃរូបនោះ បានទាញកាំបិតចាក់ពីក្រោយជនរងគ្រោះ១កាំបិតតែម្ដង។  ជនសង្ស័យឈ្មោះ Thanwa អាយុ 34 ឆ្នាំ ជនជាតិថៃ  ក្នុងអំឡុងពេលសួរចម្លើយជនសង្ស័យបានសារភាពថាបានចាក់បុរសជនជាតិឥណ្ណាពិតមែន ប៉ុន្តែអះអាងថាមកពីគាត់ភ្ញាក់បន្ទាប់ពីបានឮសំលេងកាំជ្រួចនៅក្នុងពិធីខួបកំណើត ទើបបង្កឱ្យមានរបួសស្នាមបែបនេះ ប៉ុន្តែប៉ូលីសមិនទទួលយកការពន្យល់និងសារភាពរបស់ជនសង្ស័យនោះទេ ពេលនេះជនសង្ស័យកំពុងតែស្ថិតក្នុងការឃុំខ្លួនដើម្បីសាកសួរបន្ថែម ហើយមន្ត្រីនឹងរង់ចាំបុរសឥណ្ឌាដែលរងរបួសជាសះស្បើយពេញលេញ និងផ្តល់សេចក្តីថ្លែងការណ៍ជាផ្លូវការ មុនពេលបន្តសកម្មភាពផ្លូវច្បាប់៕