2025-08-26 19:23
94

(ភ្នំពេញ)៖      លោក ហួ សេង  អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០៩៦៤៨៥៨ និងប្រពន្ធឈ្មោះ អោ សិលា អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០៦៩៥៣៦៨  មានអាសយដ្ឋានបច្ចុប្បន្នផ្លូវលំ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបាត់បង្កាន់ដៃ ទទួលពាក្យ លិខិតផ្ទេរសិទ្ធិគ្រប់គ្រង់  និងប្រើប្រាស់ដីធ្លីច្បាប់ដើម ស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានហើយយកទៅប្រើប្រាស់ខុសច្បាប់។

លោក ហួ សេង  និងអ្នកស្រី អោ សិលា បានឲ្យដឹងថាគាត់ពិតជាបានបាត់បង្កាន់ដៃទទួលពាក្យ លិខិតផ្ទេរសិទ្ធិគ្រប់គ្រង់  និងប្រើប្រាស់ដីធ្លីច្បាប់ដើមលេខ៖ ២០៣២ បជ-មជ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដែលមានទំហំផ្ទៃដី ៤២០ ម៉ែត្រក្រឡា បណ្ដោយប្រវែង ២៨ ម៉ែត្រ ទទឹងប្រវែង ១៥ ម៉ែត្រ ប្រភេទដីលំនៅដ្ឋាន និងមានព្រំប្រទល់ ៖
*ខាងជើងទល់នឹងដី ឃឹម ឡាយ 
*ខាងត្បូងទល់នឹងដី អាំ សំអុល  
*ខាងកើតទល់នឹងដី វង្ស សោភា 
*ខាងលិចទល់នឹង ផ្លូវលំ ។

ពួកគាត់បានបញ្ជាក់ថា ពិតជាបានបាត់បង្កាន់ដៃទទួលពាក្យ លិខិតផ្ទេរសិទ្ធិគ្រប់គ្រង់  និងប្រើប្រាស់ដីធ្លីច្បាប់ដើមពិតមែន និងពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជនណាមួយ, ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។
ពួកគាត់បញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ដី ខាងលើនេះ មិនមែនរបស់ខ្ញុំនោះ គាត់សូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»៕