2025-08-21 19:44
13

ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា ភាគីថៃចេញមកទៀតហើយ គឺ «ថៃត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រជុំទាំង RBC និង GBC ក្នុងកិច្ចសហការដោយស្មោះត្រង់ដោះមីនដែលមានការចូលរួមពីកម្ពុជា»។ 

លោក កែវ រ៉េមី បានលើកឡើងថា ខូចនោះខូច, ប្រើក្បាច់ប្រាក់ឌួង ឲ្យយើងជួយដោះមីនក្នុងទឹកដីយើងឲ្យអស់ ដើម្បីឲ្យវាចូលយកដី។ រឿងសំខាន់: ការគោរពបទឈប់បាញ់គ្នា ដោះលែងទាហាន ១៨ រូប ដែលបានចាប់ក្រោយឈប់បាញ់ ការផ្សះផ្សារស្វែងរកសន្តិភាព ការស្តារទំនាក់ទំនងឡើងវិញ ការស្តារសេដ្ឋកិច្ច អត់និយាយ។ 

រឿងមីនស្រួលទេ! កុំដើរចូលដីខ្មែរមិនជាន់មីនទេ មុនមានសង្រ្គាមពួកលោកឯងមិនបានដើរចូលដីខ្មែរ មានដែលផ្ទុះមីនពីអង្កាល? បានប្រាប់ហើយក្នុងទឹកដីយើងសល់មីនច្រើនណាស់ កុំដើរដូចក្តាម តែថ្ងៃមុនឃើញចេះដើរជាជួរ៕