
ភ្នំពេញ៖ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្ត្រីស្តីទី នៃប្រទេសថៃ លោក Phumtham Wechayachai ចំពោះចំណាក់ការផ្លូវច្បាប់របស់ថៃប្រឆាំងនឹងថ្នាក់ដឹកនាំកម្ពុជា ដែលបានថ្លែងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ កន្លងមកនេះ អ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា៖ «សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីស្តីទីថៃ បានបង្ហាញអំពីចេតនាដ៏ច្បាស់លាស់ក្នុងការបំផ្លាញក្នុងការខិតខំប្រឹងប្រែងដោយស្ថាបនា សន្តិភាព និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការកសាងទំនុកចិត្តដល់ភាគីទាំងពីរ ចាត់ទុកជាអាទិភាព ដើម្បីបញ្ចប់វិវាទនៃប្រទេសទាំងពីរ»។
នេះជាការថ្លែងរបស់លោក នង សាកល អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរងក្រសួងការបរទេស ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យរងក្រសួងការបរទេស បានបញ្ជាក់ថា ភាគីទាំងពីរគួរតែខិតខំជំរុញការជឿទុកចិត្តគ្នា បង្ហាញក្តីស្មោះត្រង់ ក្នុងការខិតខំការការពារសន្តិភាពជារួម ហើយរិះរកសកម្មភាពចាំបាច់ដែលអនុវត្តបាន ដើម្បីបម្រើដល់សន្តិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងន័យនេះ កម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្រិត JBC, RBC រួមទាំងការអនុវត្តតាមទម្រង់ GChat របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា-ថៃ-ចិន នាពេលថ្មីៗនេះ សកម្មភាពនេះបានផ្តល់បរិយាកាសយោបយល់គ្នាល្អប្រសើរ និងបើកផ្លូវការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឱ្យកាន់តែរលួន។
លោក នង សាកល បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានឆន្ទៈមុះមុតក្នុងការធ្វើការអារជាមួយភាគីថៃ ដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាព យូអង្វែង និងស្តារទំនាក់ទំនងប្រទេសទាំងពីរឱ្យវិលត្រឡប់ជាធម្មតាឡើងវិញ នាពេលឆាប់ៗខាងមុខនេះ»៕
_1755670526.jpg)
