2025-08-04 11:16
5

ប៉េកាំង៖ ទីក្រុងប៉េកាំង ប្រកាសអាសន្នកម្រិតខ្ពស់បំផុត ចំពោះតំបន់ភ្នំភាគច្រើន នៅថ្ងៃទី៤ សីហា នេះ និងបានព្រមានអ្នកស្រុករបស់ខ្លួន កុំឱ្យចេញទៅក្រៅដោយមិនចាំបាច់ បន្ទាប់ពីថ្មីៗនេះ មានមនុស្សរាប់សិបនាក់ បានបាត់បង់ជីវិតនៅក្នុងទឹកជំនន់ដ៏សាហាវបំផុតដែលបានវាយប្រហាររដ្ឋធានីប្រទេសចិនចាប់តាំងពីឆ្នាំ ២០១២ ។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារព័ត៌មាន រ៉យទ័រ ។

អ្នកព្យាករណ៍អាកាសធាតុចិន បានព្រមានថា ភ្លៀងរហូតដល់ 200 មីលីម៉ែត្រ អាចវាយប្រហារផ្នែកខ្លះនៃទីក្រុងប៉េកាំង ក្នុងរយៈពេលប្រាំមួយម៉ោងប៉ុណ្ណោះចាប់ពីថ្ងៃត្រង់នេះទៅ។

គួរបញ្ជាក់ថា នៅថ្ងៃច័ន្ទ នេះ ទីក្រុងប៉េកាំង បានប្រកាសអាសន្នខ្ពស់បំផុត ទៅលើស្រុកចំនួនប្រាំមួយក្នុងចំនោមស្រុកចំនួន១៦ ដែលប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងមានដូចជា៖Mentougou, Fangshan, Fengtai, Shijingshan, Huairou និង Changping ដែលតំបន់ទាំងនេះ ស្ថិតនៅតំបន់ភ្នំ នៃភាគខាងលិច និងភាគខាងជើងនៃទីក្រុង។ 

ក្នុងនោះអាជ្ញាធរមូលដ្ឋានបានព្រមានថា ហានិភ័យនៃទឹកជំនន់ និងការបាក់ដីគឺខ្ពស់ខ្លាំង៕