2025-08-04 09:01
6

ភ្នំភ្លើងមួយនៅភាគខាងកើតប្រទេសរុស្ស៊ី បានផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេលជាង ៥០០ ឆ្នាំ ដែលអ្នកជំនាញនិយាយថា វាអាចជាប់ទាក់ទងនឹងការរញ្ជួយដីដ៏ធំដែលទើបនឹងវាយប្រហារប្រទេសនេះកាលពីសប្តាហ៍មុន។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារ  BBC ។

ភ្នំភ្លើង Krasheninnikov នៅ Kamchatka បានជះផេះភ្នំភ្លើងរហូតដល់ ៦ គីឡូម៉ែត្រ ពេញមួយយប់ក្នុងប្រទេសរុស្ស៊ី។ បន្ថែមពីនោះ ប៉ុន្មានម៉ោងក្រោយមក ការរញ្ជួយដីដ៏ធំមួយទៀតនៅក្នុងប្រទេសរុស្ស៊ី បាននាំឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនៅក្នុងតំបន់ចំនួនបីនៃឧបទ្វីបនេះទៀតផង។

ព្រឹត្តិការណ៍ទាំងពីរនេះ អាចជាប់ទាក់ទងនឹងការរញ្ជួយដីកម្រិត ៨.៨ រ៉ិចទ័រ ដែលធ្លាប់បានវាយប្រហាររុស្ស៊ីកាលពីសប្តាហ៍មុន៕