
KYIV, ថ្ងៃទី២ ខែសីហា (Reuters)៖ យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃទី២ សីហា នេះថា ពួកគេបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Ryazan របស់រុស្ស៊ី ដែលបណ្តាលឲ្យអគ្គីភ័យឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅ។ ក្នុងនោះសូម្បីតែកន្លែងផ្ទុកប្រេង Annanefteprodukt នៅក្នុងតំបន់ Voronezh ក៏ត្រូវបានពួកគេវាយប្រហារដែរ៕
