
យោងតាមកាសែត New York Times បានរាយការណ៍នៅថ្ងៃទី២ ខែសីហា នេះថា មន្ត្រីឥណ្ឌានឹងបន្តការទិញប្រេងពីប្រទេសរុស្ស៊ី បើទោះបីជាមានការគំរាមកំហែងនៃការដាក់ទណ្ឌកម្មពីប្រធានាធិបតីអាមេរិក លោក Donald Trump យ៉ាងណាក៏ដោយ។
យ៉ាងណាវិញចំពោះការរាយការណ៍នេះ ភ្នាក់ងារ រ៉យទ័រ នៅមិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបានទេ។
សូមបញ្ជាក់ថា កាលពីខែមុន លោក Trump បានបង្ហោះលើ Truth Social របស់លោកថា ឥណ្ឌាប្រឈមមុខនឹងការពិន័យបន្ថែមសម្រាប់ការទិញអាវុធ និងប្រេងពីរុស្ស៊ី។
ម្យ៉ាងវិញទៀត កាលពីថ្ងៃទី ១៤ ខែកក្កដា កន្លងទៅ លោក Trump ក៏ធ្លាប់បានគំរាមយកពន្ធ ១០០% លើប្រទេសណាមួយដែលទិញប្រេងពីរុស្ស៊ី លុះត្រាតែទីក្រុងម៉ូស្គូ ឈានដល់កិច្ចព្រមព្រៀងសន្តិភាពដ៏ធំមួយជាមួយអ៊ុយក្រែន ទើបការគម្រាមនេះត្រូវបានដកចេញ៕