2025-08-03 16:32
254

(ភ្នំពេញ)៖មន្រ្តីប៉ូលីសក្រសួងមហាផ្ទៃម្នាក់ឈ្មោះ គាង សេងភិរម្យ បានយកលុយពីជនរងគ្រោះរឿងរត់ការតែមិនជោគជ័យដែលមានទឹកលុយចំនួន:6000$(ប្រាំមួយពាន់ដុល្លារ)កាលពីអំឡុងចុងឆ្នាំ២០២២ រហូតមកដល់ពេលនេះខ្លួនមិនទាន់មានលុយមកវិញឡើយក្រោយរត់ការមិនបានលទ្ធផល។

យោងតាមប្រភពពីជនរងគ្រោះសុំមិនបញ្ជេញឈ្មោះបានឲ្យដឹងថា,ដើមឡើយខ្លួនបានស្គាល់មន្រ្តីប៉ូលីសរូបនេះ ក្រោយមកក៏បានបញ្ចុះបញ្ជូលគាត់ថែមទាំងធានាអះអាងយ៉ាងច្បាស់ថាខ្លួនធ្វើការនៅបណ្ឌិតសភាមានស្គាល់មេធំអាចរត់ការឲ្យចូលរៀននៅបណ្ឌិតសភាបានក្រោយពីបញ្ចប់សិក្សាវគ្គខ្លីនិងទទួលបានគ្របខ័ណ្ឌដោយចំណាយប្រាក់ត្រឹមតែចំនួន:6000$(ប្រាំមួយពាន់ដុល្លារប៉ុណ្ណោះ។

ជនរងគ្រោះបានបន្ដទៀតថា,បន្ទាប់ពីបានស្ដាប់ហើយខ្លួនហាក់បីមានការជឿជាក់ក៏បានប្រគល់លុយលើកទី១ចំនួន:500$(ប្រាំរយដុល្លារ)ដើម្បីរៀបចំបំពេញបែបបទឯកសារ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ចំពោះប្រាក់ដែលនៅសេះសល់រងចាំរហូតទទួលបានលទ្ធផលទើបប្រគល់ប្រាក់ផ្ដាច់។ ប៉ុន្តែមួយរយ:ពេលក្រោយមកបែរជាមន្រ្តីប៉ូលីសខាងលើធ្វើទាមទារប្រាក់ចំនួន:១៥០០$(មួយពាន់ប្រាំរយដុល្លារ)ទៀតដោយប្រាប់ថាឯកសាររៀបចំហើយត្រូវយកទៅឲ្យអ្នករត់ការផ្ទៃក្នុងបញ្ជូនឯកសារដាក់ឲ្យមេពិនិត្យនិងសម្រេច។

ស្រាប់តែនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣មន្រ្តីប៉ូលីសខាងហៅទូរសព្ទ័មកបង្រ្គប់លុយដែលនៅខ្វះចំនួន៣៥០០$(បីពាន់ប្រាំរយដុល្លារ)បន្ថែមទៀត អំឡុងពេលនោះខ្លួនហាក់បីស្ទាក់ស្ទើរក្នុងការប្រគល់ដោយគិតថាមិនទាន់លទ្ធផលតាមការសន្យានៅឡើយ ។

 

ទោះបីយ៉ាងណាមន្រ្តីប៉ូលីសរូបនោះបានខលមកតឿននិយាយជាញឹកញាប់ដោយអះអាងថាបើមិនប្រគល់លុយទេខ្លួនមិនធនាលើការងារហ្នឹងឡើយព្រោះត្រូវដាក់បង្រ្គប់ឲ្យមេយកទៅចាត់ចែងការងារដើម្បីឆាប់បានសម្រេចការងារដែលខ្លួនបានធានា។

ក្រោយពីបានស្ដាប់បែបនេះដោយសារជនរងគ្រោះបានប្រគល់មួយចំនួនរួចទៅហើយខ្លាចមិនទទួលបានលទ្ធផលតាមការអះអាងទើបរូបគាត់បានប្រគល់លុយចុងក្រោយចំនួន: ៣៥០០$(បីពាន់ប្រាំរយដុល្លារ)បង្រ្គប់តែម្ដង។

ប្រភពជនរងគ្រោះបានបញ្ជាក់ទៀតថា,ក្រោយពីបានប្រគល់គ្រប់ចំនួនមួយពេលធំខ្លួនបានសួរនាំបែរជាឆ្លើយថាការងារមិនទាន់សម្រេចដោយលើកពេលខែនេះខែនោះរហូត រូបគាត់ក៏សម្រេចស្នើសុំឲ្យប្រគល់លុយមកវិញព្រោះគិតថាមិនទទួលលទ្ធផលហាក់បីខុសប្រក្រតី ប៉ុន្តែមន្រ្តីមន្រ្តីប៉ូលីសរូបនោះតែងតែសន្យានិងសុំពន្យាពេលក្រោមហេតុផលលេះផ្សេងៗ បើទោះបីរូបគាត់យល់ព្រមតាមយ៉ាងណាក្ដី។

គួរបញ្ជាក់ថា,ជនរងគ្រោះមានទាំងសំឡេងសន្ទនា និងឯកសារប្រគល់លុយតាមរយៈគណនីធនាគារ ជាពិសេសយោងតាមសារសំឡេងមន្រ្តីប៉ូលីសខាងលើបានសន្យានឹងប្រគល់ប្រាល់មកឲ្យខ្លួនជាច្រើនលើកច្រើនសារចេះតែលើកពេលពន្យារហូតទើបតែពេលនេះខ្លួនមករកអង្គភាពយើងផ្សព្វផ្សាយដើម្បីឲ្យថ្នាក់ដឹកនាំបានដឹងនិងជួយរកយុត្តិធម៌ដើម្បីឲ្យមន្រ្តីប៉ូលីសខាងលើប្រគល់លុយមកឲ្យរូបគាត់វិញ។

ពាក់ព័ន្ធករណីនេះដែរលោក គាង សេងភិរម្យ បានប្រាប់អ្នកយកព័ត៌មានតាមប្រព័ន្ធតេឡេក្រាមនៅព្រឹកថ្ងៃទី១៣  ខែកក្កដា ឆ្នាំ២០២៥ថារឿងនេះលោកកំពុងធ្វើការដោះស្រាយជាដំណាក់កាលឲ្យដើមបណ្ដឹង និងបានបញ្ជាក់បន្ថែមថាពេលនេះគាត់កំពុងជាប់រវល់ ហើយបន្តិចទៀតនេះលោកនឹងទំនាក់ទំនងទៅជនរងគ្រោះដើម្បីប្រាប់អំពីសាច់រឿងនៅក្នុងការដោះស្រាយនេះ។

ទោះបីយ៉ាងណាបើតាមប្រភពជនរងគ្រោះបានឲ្យដឹងទៀតថាគិតត្រឹមការផ្សាយម៉ោងនេះ មន្រ្តីប៉ូលីសរូបនេះនៅតែឆ្លើយដដែលៗដោយពុំបានគិតគូររកដំណោះស្រាយឲ្យគាត់វិញនៅឡើយ រូបគាត់ស្នើសុំថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយសាស្រ្ដាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជាមេត្តាជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌ដល់រូបគាត់ជាជនរងគ្រោះដែលស្ដាប់តាមការលួងលោមចាញ់បោកមន្រ្តីខាងនេះផង ពីព្រោះទឹកប្រាក់ដែលបានប្រគល់ឲ្យមន្រ្តីរូបនោះ រូបគាត់បានកម្ជីពីធនគារត្រូវរកលុយបង់ជារៀងរាល់ខែ ហើយខាត់បង់ការប្រាក់ច្រើនខែមកដោយអន្តរាគមន៍ឲ្យមន្រ្តីប៉ូលីសខាងលើឆាប់ប្រគល់មកឲ្យគាត់យកទៅផ្ដាច់ធនាគារវិញផងដែរ៕ដោយនិន សុភ័ស្ត