2025-07-29 19:49
20

ភ្នំពេញ៖ ដើម្បីរក្សា និងធានាដល់ការអនុវត្តនូវ “បទឈប់បាញ់” រវាងកម្ពុជា-ថៃ ឱ្យមានប្រសិទ្ធភាពខ្ពស់ នូវអ្វីដែលបានឯកភាពគ្នា គឺត្រូវបង្កើនយន្តការតាមដាន និងត្រួតពិនត្យមួយឡើង។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា៖ ក្នុងកិច្ចព្រមព្រៀង ស្តីពី “បទឈប់បាញ់” ភាគីទាំងពីរប្រសិនជាឯកភាពគ្នា នឹងរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដែលដឹកនាំដោយប្រធានអាស៊ាន ដើម្បីឱ្យមាននាំមកវិញនូវប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺត្រូវបង្កើតក្រុមអង្កេតការណ៍ ដើម្បីផ្ទៀងផ្ទាត់ និងធានាថាការអនុវត្តបទឈប់បាញ់មានប្រសិទ្ធភាព។ 

អ្នកនាំពាក្យដដែលបានបន្ថែមទៀតថា «ប្រទេសម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ានប្តូរវេន ក៏ត្រូវពិគ្រោះយោបលផងដែរ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ ក្នុងកិច្ចខិតខំប្រឹងប្រែងអង្កេតការណ៍ក្នងការប្តេជ្ញាចិត្តឆ្លុះក្នុងកម្រិតំបន់លើការគាំទ្រដល់សន្តិភាព ជាក់ស្តែងនៅលើដី។ វត្តមាន និងកិច្ចសហការរបស់ភាគីទាំងអស់គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមចំពោះសន្តិភាព សន្ទនា និងស្ថេរភាពក្នុងតំបន់»៕