
ភ្នំពេញ៖ មហារដ្ឋមន្ត្រីដ៏ឆ្នើមរបស់កម្ពុជា ដែលធ្លាប់ឆ្លងការសមរភូមិប្រយុទ្ធតូចធំរាប់រយដង តស៊ូជាមួយឥស្សរជនសំខានៗជាច្រើនរូបទៀត ដើម្បីចូលរួមវាយប្រយុទ្ធតតាំងជាមួយខ្មាំងសត្រូវក្នុងការរំដោះប្រទេសកម្ពុជា ឱ្យចេញពីភ្នក់ភ្លើងសង្គ្រាមរ៉ាំរៃទសវត្សន៍ថា៖ «សម្រាប់កងទ័ពដ៏អង់អាចក្លាហាន និងមុតមុតរបស់កម្ពុជា ការប្រយុទ្ធរបស់កងទ័ពក្នុងសមរភូមិដ៏មានមោទកភាពបំផុត គឺការប្រយុទ្ធការពារដីដូនតា ប្រឆាំងបរទេសឈ្លានពាន ដែលវាខុសពីការប្រយុទ្ធរវាងខ្មែរគ្នាឯង»។
នៅពាក់កណ្តាលយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២៥នេះ ដែលជាថ្ងៃទី៣ នៃសង្គ្រាមប្រឆាំងសត្រូវឈ្លានពាន «តេជោសែន» បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងការពារ អគ្គមេបញ្ជាការ និងបណ្តាមេទ័ព ដើម្បីវាយខ្មាំងដោយភាពហានក្លា និងកំពុងបំពេញភារៈដ៏សកម្មជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។ នេះបើការតាមការលើកឡើងរបស់លោក ជា ធារិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
អ្នកនាំពាំក្យរូបនេះ បានញ្ជាក់ថា៖ «ទោះបីរយៈពេល៣ថ្ងៃមកនេះ សម្តេចតេជោមិនសូវបានសម្រាក តែលោកនៅតែអាចអង្គុយចាំផ្តល់ប្រឹក្សាយុទ្ធវិធីនិងកម្លាំងចិត្តប្រកបដោយថាមពល និងភាពមុតស្រួចដល់វីរៈកងទ័ពរបស់យើង។ “ស្មារតីតេជោសែន” នៅជាមួយអ្នកប្រយុទ្ធរបស់យើងគ្រប់ពេល»។
រដ្ឋបុរសដែលបានឆ្លងកាត់សមរភូមិស្ទើតែ ៤ភាគ៥ នៃជីវិតរូបនេះលើកឡើងថា «សម្រាប់កងទ័ព ការប្រយុទ្ធក្នុងសមរភូមិដ៏មានមោទកភាពបំផុត គឺការប្រយុទ្ធការពារដីដូនតា ប្រឆាំងបរទេសឈ្លានពាន ដែលវាខុសពីការប្រយុទ្ធរវាងខ្មែរគ្នាឯង»។ នេះជាការបញ្ជាក់របស់លោក ជា ធារិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា៕
