
ត្បូងឃ្មុំ៖ លោក ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ស្រុកអូររាំងឪ តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ បានដឹកនាំប្រជាពលរដ្ឋ សិស្សានុសិស្ស ដាំកូនឈើប្រមាណជាង ២០០ដើម នៅឃុំទួលសុភី និងប្រកាសទ្រយ៉ាងពេញទំហឹងលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីពីការឈ្លានពានរបស់ភាគីថៃមកលើកម្ពុជា។
នាឱកាសនោះក៏មានការអញ្ចើញចូលរួមពី លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ ប្រធាន អនុប្រធាន ស.ស.យ.ក. ស្រុក មន្រ្តីរដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ប្រមាណជាង ២០០ អង្គ/នាក់ ស្ថិតនៅភូមិចាន់អណ្តែត ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។
លោក ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកអភិបាលស្រុក ប្រធាន អនុប្រធាន ស.ស.យ.កស្រុក មន្រ្តីរដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋា ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់នៃស្រុកអូររាំងឪ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបានប្រកាសគាំទ្រ ចំពោះវីរកងទ័ពជួរមុខកម្ពុជា ដែលបានកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ជាមួយសត្រូវឈ្លានពានទឹកដី និងសូមជូនពរវីរកងទ័ពរបស់យើងឱ្យទទួលបានជោគជ័យគ្រប់កាលៈទេសៈ៕
