
ព្រះវិហារ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា៖ «គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋ ៦ឃុំលើ៨ឃុំ នៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីលំឋានទៅកាន់ទីកន្លែងសុវត្ថិភា សរុបចំនួន ១១,៥៥៨ គ្រួសារ ស្មើនឹង ២៧,០៥៣នាក់ និងមានពលរដ្ឋមួយចំនួនទៀត បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ»។
លោក គីម រិទ្ធី បានបន្ថែមទៀតថា ប្រជាជនបានមកស្នាក់នៅបណ្តោះអាសន្នទីតាំងមានសុវត្ថិភាព ចំនួន ១៥កន្លែង ទូទាំងខេត្តព្រះវិហារ សរុបមាន ចំនួន ៥,៨៥៥ គ្រួសារ ស្នើនឹង ១៩,៩៤៣ នាក់
រាជរដ្ឋាភិបាលកម្ពុជា និងកាកបាតក្រហមកម្ពុជា មានការទទួលខុសត្រូវខ្ពស់បំផុត ហើយកំពុងតែមមាញឹកជួយជនភៀសសឹកនៅគ្រប់ទីកន្លែង។
លោកអភិបាលខេត្តបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា និងកាកបាតក្រហមកម្ពុជា មានការទទួលខុសត្រូវខ្ពស់បំផុត ហើយកំពុងតែមមាញឹកជួយជនភៀសសឹកនៅគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ ក៏មានសប្បុរសជនជាច្រើន ចង់ចូលរួមបរិច្ចាគស្បៀង និងសម្ភាៈផ្សេងៗផងសែរ»៕


