
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាត បានលើកឡើងថា ភាគីថៃកាន់តែគគ្លើនដាក់ពង្រាយកងទ័ពកាន់តែច្រើន ដើម្បីធ្វើការវាយប្រហារមកលើកម្ពុជា ដោយមិនបានកាត់បន្ថយភាពតានតឹងនៃជម្លោះឡើយ ហើយថៃបានដាក់ខេត្តត្រាត ចាន់បូរី ជាប់ព្រំដែនខេត្តកោះកុង និងពោធិ៍សាត់ នៃប្រទេសកម្ពុជា ឱ្យស្ថិតក្រោម “ច្បាប់អាជ្ញាសឹក” ហើយដាក់ពង្រាយទ័ព និងសព្វាវុធតាមតំបន់ព្រំដែន ត្រៀមប្រតិបត្តិការយោធា “ចក្រពង្សភូវនាថ”។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «ការត្រៀងកម្លាំងទាំងនេះរបស់ថៃ បានបង្ហាញឱ្យឃើញថា ថៃមានបំណងបើកការវាយប្រហារមកលើកម្ពុជាកាន់តែកំរោល និងរំលោភបំពានអធិបតេយ្យភាពកម្ពុជា កាន់តែខ្លាំងឡើងៗ»។ នេះជាការលើកឡើងរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា” នៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា៖ «ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃមកលើកកម្ពុជា ដូចជាការអះអាង ការបំភ្លៃ ដូចការជាន់មីនរបស់កងទ័ពថៃ ជាហេតុផលបង្កើតទុកជាមុន ដើម្បីជាលេងពង្រីកយុទ្ធនាការមហិចតាឈ្លានពានលើកម្ពុជា។ រាល់សកម្មភាពទាំងនេះ បង្ហាញឱ្យឃើញច្បាស់អំពីការប៉ុនប៉ង និងយុទ្ធសាស្ត្របង្កើតជាមុនរបស់ភាគថៃ ដើម្បីឈ្លានពានមកលើកម្ពុជា និងប្រងើយកន្តើយរបស់ខ្កលួនក្នុងការទទួលខុសត្រូវចំពោះច្បាប់អន្តរជាតិ»។
ក្រសួការពារជាតិ បានពាវនាវឱ្យសហគមន៍អន្តរជាតិ រួមមាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហគមន៍អាស៊ាន និងដៃគូរអន្តរជាតិពាន់ព័ន្ធទាំងអស់ថ្កោលទោសធ្ងន់ធ្ងរបំផុតចំពោះទង្វើឈ្លានពានទាំងកំរោល និងគគ្លើនរបស់ថៃមកលើកម្ពុជា និងចាត់វិធានការបន្ទាន់លើភាគីថៃ ដើម្បីបង្ការការដាក់ពង្រាយកងទ័ពបន្ថែមទៀត ក្នុងការវាយប្រហារលើកម្ពុជា ធានាឱ្យថៃគោរពបូរណភាពទឹកដីពេញលេងរបស់កម្ពុជា ព្រមទាំងទាមទាឱ្យមានការទទួលខុសចំពោះការរំលោភបំពានរបស់ថៃធម្មនុញ្ញអង្គការសហប្រជាតិ សន្ធិសញ្ញាក្រុងសឺណែវ និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ាន។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ បានបន្ថែមថា៖ «កម្ពុជានៅតែមានឆន្ទៈមុះមុតក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របច្បាប់អន្តរជាតិ ខណៈពេលជមួយគ្នានេះ កម្ពុជារក្សាសិទ្ធស្វ័យការពារស្របតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ការការពារសុខទុក្ខរបស់ប្រជាពលរដ្ឋ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនឱ្យខានតែបាន ព្រមទាំងប្រឆាំងនឹងការឈ្លានពានគ្រប់រូបភាព»៕



