2025-07-25 20:55
24

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន​​ ម៉ានី ប្រធានសហភាពសព័ន្ធយុវជនកម្ពុជា បានលើកឡើងថា៖ «អ្នកសមរភូមិក្រោ​យមិនបានលះបង់សាច់ស្រស់ឈាមស្រស់នៅលើសមរភូមិប្រយុទ្ធ ក៏ប៉ុន្តែពួកយើងអាចផ្តល់នូវឈា​មរបស់យើងដើម្បីសង្រ្គោះជីវិតបានដូចគ្នា»។ នេះជាសាររបស់លោក ហ៊ុន ម៉ានី ក្នុង យុទ្ធនាការបរិច្ចាគឈាម ដើម្បីបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិ

លោក ហ៊ុន ម៉ានី បានបានបញ្ជាក់ថា៖ «ក្រោមស្មារតីស្នេហាជាតិ នៃខឿនការពារជាតិប្រជាជន ថ្ងៃនេះយុទ្ធនាការបរិច្ចាគឈាម ដើម្បីបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិ មាតុភូមិ រួមគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី បានទទួលការស្ម័គ្រចិត្តចូលរួមយ៉ាងច្រើនលើសលុប»។ 

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា៖ «លោកពិតជាមានក្តីរំភើបយ៉ាងក្រៃលែងដែលបានឃើញសំទុះចូ​ល​រួមដ៏ខ្លាំងក្លានេះ។ កម្លាំងមហាសាមគ្គីរបស់កូនខ្មែរ នៅចំពោះការគំរាមកំហែង និងការប៉ុនប៉ងឈ្លានពានរបស់ខ្មាំ​ងសត្រូវបានក្លាយជាថាមពលដ៏មហិមាផ្តល់កម្លាំងចិត្តដល់សមរភូមិមុខជាបន្តបន្ទាប់។ យើងនៅជួរក្រោយ មិន​ឱ្យ​បងៗកងកម្លាំងរងារនោះទេ។ យើងនឹងផ្ញើការគាំទ្រ និងកម្លាំងចិត្តជាបន្តបន្ទាប់»

លោក ហ៊ុន ម៉ានី សូមលើកទឹកចិត្តឱ្យបងប្អូន កូនខ្មែរគ្រប់រូបបន្តចូលរួមបរិច្ចាគឈាមតាមដែលអាចធ្វើទៅបាន។ យើងមិនបានលះបង់សាច់ស្រស់ឈាមស្រស់នៅលើសមរភូមិ ក៏យើងអាចផ្តល់ឈាមរបស់យើងដើម្បីសង្រ្គោះជីវិតបានដូចគ្នា៕