
គុនខ្មែរ៖ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ស្ថានីយទូរទស្សន៍ អិម អេស ជេ នឹងបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃការដំណើរការចាប់ផ្ដើមកម្មវិធីប្រកួតប្រដាល់គុនខ្មែរ MSJ IKK ជាមួយនឹងការប្រកួត 4 MEN TOURNAMENT ដណ្ដើមខ្សែក្រវាត់ MSJ IKK KUN KHMER WORLD CHAMPION កម្រិតពិភពលោក។
នៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ការប្រកួត 4 MEN TOURNAMENT ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នឹងឈានចូលមកដល់ប្រជុំទៅដោយកំពូលអ្នកប្រយុទ្ធមកពី៤ប្រទេសផ្សេងគ្នា។ កំពូលអ្នកប្រយុទ្ធទាំង៤រូប មកពី៤ប្រទេសផ្សេងគ្នារួមមាន៖ កីឡាករ ហ្វារីស មកពីប្រទេសម៉ាឡេស៊ី, កីឡាករ អាជេដូ មកពីប្រទេសឡាវ, កីឡាករ ត្រាង មីងទៀន មកពីប្រទេសវៀតណាម, និងកីឡាករ សូរិយា មេឃា ជាម្ចាស់ផ្ទះនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកទាំង៤រូប នឹងត្រូវចាប់ឆ្នោតប្រកួតជម្រុះក្នុងជុំទី១ ស្វែករកអ្នកឈ្នះ និងអ្នកឈ្នះដូចគ្នា ឡើងទៅកាន់វគ្គផ្ដាច់ព្រ័តនៅសប្ដាហ៍បន្ទាប់ ដើម្បីស្វែងរកម្ចាស់ជើងឯកតែម្នាក់ប៉ុណ្ណោះ។ តើអ្នកទាំង៤រូបនេះ នរណានឹងក្លាយទៅជាម្ចាស់ខ្សែក្រវាត់ដំបូងគេបង្អស់ពីកម្មវិធីមួយនេះ...?
សូមកុំភ្លេចចូលរួមទស្សនាដោយសេរី ក្នុងបរិវេណផ្សាររាត្រី សានសាញ់ ណៃ ម៉ាឃីដ ទល់មុខអណាចក្រព្រិលទឹកកក ស្ថិតក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការប្រកួតនេះក៏មានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍MSJ TV តាមរយៈ DTV រឺក៏ DTH បុសិ៍ដលេខ២៧, ថាសផ្កាយរណប Sky One TV ប៉ុស្តិ៍លេខ៣៩ខ្សែកាបរាជធានីភ្នំពេញ 72 និងខ្សែរកាបតាមបណ្ដាខេត្ត និងតាមរយៈប្រេកង់ Facebook Page MSJ TV Kun Khmer និង MSJ TV ចាប់ពីវេលាម៉ោង០៦៖០០នាទីល្ងាចតទៅ ៕