
ក្រុងគែរ៖ ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ៦៧ នាក់ ត្រូវបានសម្លាប់ដោយអ៊ីស្រាអែល ខណៈពួកគេកំពុងរង់ចាំរថយន្តជំនួយរបស់អង្គការសហប្រជាជាតិ នៅភាគខាងជើងហ្កាហ្សាកាលពីថ្ងៃអាទិត្យម្សិលមិញ។
ក្រសួងហ្គាហ្សាបានបន្ថែមថា យ៉ាងហោចមនុស្សរាប់សិបនាក់ក៏បានរងរបួសក្នុងឧបទ្ទវហេតុនៅភាគខាងជើងហ្គាហ្សាដែរ។ ហើយនេះគឺជាចំនួនអ្នកស្លាប់ដែលត្រូវបានរាយការណ៍ខ្ពស់បំផុតក្នុងចំណោមករណីថ្មីៗដដែលៗ ដែលអ្នកស្វែងរកជំនួយត្រូវបានសម្លាប់ រួមទាំង ៣៦ នាក់ផ្សេងទៀត កាលពីថ្ងៃសៅរ៍ កន្លងទៅងដែរ៕
ប្រភព៖ រ៉យទ័រ (២១ កក្កដា ២០២៥)
