
មេទ័ពភូមិភាគ២ ថៃ បានព្រមានអ្នកទេសចរខ្មែរ ឲ្យគោរពច្បាប់ថៃឲ្យបានខ្ជាប់ខ្ជួន អំឡុងពេលទៅទស្សនាប្រាសាទបុរាណខ្មែរចំនួនពីរ គឺប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។
តាមការចេញផ្សាយដោយកាសែតថៃ The Nation នៅថ្ងៃទី២០ កក្កដា ម្សិលមិញ បានឲ្យដឹងថា បន្ទាប់ពីឧត្តមសេនីយ៍ឯក Boonsin Padklang បានឃើញភ្ញៀវទេសចរណ៍ខ្មែរជាច្រើនក្រុម ដែលបានរៀបចំឡើងដើម្បីទៅទស្សនាប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ដោយធ្វើដំណើរតាមរថយន្តក្រុងជាច្រើននោះ។ លោកបានសង្កត់ធ្ងន់ថា អ្នកទេសចរបរទេសទាំងអស់ ត្រូវធ្វើតាមបទប្បញ្ញត្តិដែលកំណត់ដោយតំបន់ទ័ពទី២។
យោងតាមប្រភពពីកាសែតថៃដដែលបានបន្តថា កងយោធពលខេមរភូមិន្ទថៃ បានហាមប្រាមអ្នកទេសចរកម្ពុជា មិនឱ្យចូលរួមក្នុងសកម្មភាពនានា ដូចជាការលេងភ្លេងជាតិ ឬធ្វើការទាមទារកម្មសិទ្ធិលើទីតាំងនានាក្នុងតំបន់ទេសចរណ៍ខាងលើថែមទៀតផង៕
