
វៀតណាម៖ យ៉ាងហោចណាស់សាកសពមនុស្សចំនួន ៣៤ នាក់ ត្រូវក្រុមអ្មកជួយសង្គ្រោះរកឃើញ និង ១១នាក់ទៀត កំពុងបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកទេសចរ ០១ គ្រឿង នៅឈីងសមុទ្រហាឡុង។
ឧប្ទវហេតុក្រឡាប់ទូកដឹកអ្នកទេសចរខាងលើ កើតឡើងកាលពីថ្ងៃសៅរ៍ ឈូងសមុទ្រហាឡុង ប្រទេសវៀតណាម។
តាមសេចក្តីរាយការណ៍បសនឲ្យដឹងថា នៅលើទូកទេសចររងគ្រោះ មានមនុស្ស ចំនួន ៥៣ នាក់ (អ្នកទេសចរ ៤៨ នាក់ និងនាវិក ០៥នាក់)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express។
ក្រោយមានហេតុការណ៍នេះ កងទ័ពជើងទឹក មន្ត្រីនគរបាល និងអាជ្ញាធរកំពង់ផែ បានចេញទូក ចំនួន ២៧ គ្រឿង និងទូកសង្គ្រោះពិសេស ចំនួន ០២ គ្រឿង ទៅកាន់ទីកន្លែងកើតហេតុ ប៉ុន្តែដោយសារកក្តាអាកាសធាតុ ភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យប្រតិបត្តិការសង្គ្រោះជួបការលំបាកខ្លាំង។
សូមជម្រាបថា កាលពីម៉ោង ១៣និង៣០រសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ទូកទេសចរ ០១គ្រឿង មានឈ្មោះថា «Wonder Sea» ឬហៅថា «សមុទ្រអច្ឆរិយៈ» បានជាប់គាំងនៅលើផ្ទៃសមុទ្រដោយសារជួបព្យុះព្យុះ រហូតបណ្តាលឱ្យវាក្រឡាប់ និងបាត់បង់សញ្ញាពីប្រព័ន្ធតាមដាន (GPS)តែម្តង។
គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី២០ កក្កដា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ កំពុងស្វែងរកអ្នកដែលបាត់ខ្លួន ចំនួន ១១នាក់បន្តទៀត៕
