
ទីក្រុងប៉េកាំង៖ ទីក្រុងហុងកុង បានចេញការព្រមានអំពីព្យុះខ្ពស់បំផុត ដែលអាចកើតមាននៅថ្ងៃអាទិត្យ នេះ ខណៈដែលព្យុះទីហ្វុង Wipha បានបក់បោកក្នុងល្បឿនជាង ១៦៧ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលព្យុះនេះ បាននាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់បោកយ៉ាងខ្លាំង ដោយបានបង្ខំឱ្យមានការលុបចោលជើងហោះហើរជាង ២០០ ផងដែរ។
តាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី២០ កក្កដា នេះ បានឲ្យដឹងថា ក្រុមសង្កេតការណ៍អាកាសធាតុរបស់ទីក្រុងហុងកុង បានដំឡើងសញ្ញាព្យុះរបស់ខ្លួនរហូតដល់លេខ ១០ នៅម៉ោង ៩៖២០ ព្រឹកនេះ។
តាមការព្រមានចេញពីទីក្រុងខាងលើបានបង្ហាញថា ព្យុះ Wipha នឹងបោកបក់ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រ ទៅភាគខាងត្បូងនៃកន្លែងសង្កេតការណ៍។ ហើយក្រុមសង្កេតការណ៍បាននិយាយថា ខ្យល់ព្យុះសង្ឃរានេះកំពុងវាយប្រហារភាគខាងត្បូងនៃទីក្រុងហុងកុង៕
