
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា មនុស្សប្រាំនាក់បានបាត់ខ្លួន និងម្នាក់ទៀតបានស្លាប់នៅក្នុងស្រុក Gapyeong ប្រទេសកូរ៉េខាងត្បូង អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានទឹកជំនន់ និងការរអិលបាក់ដី នេះបើយោងតាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី២០ កក្កដា ឆ្នាំ២០២៥ នេះ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លៀងធ្លាក់នេះបានចាប់ផ្តើមកាលពីថ្ងៃពុធ មកម្ល៉េះ ដែលបានបណ្តាលឱ្យមនុស្សស្លាប់សរុបចំនួន ១០ នាក់ក្នុងនោះមនុស្ស ៨ នាក់បានបាត់ខ្លួន ដោយភាគច្រើននៅតំបន់ភាគខាងត្បូង និងកណ្តាលនៃប្រទេសគិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃអាទិត្យនេះ៕
