2025-07-17 09:53
18

ភ្នំពេញ៖ លោក សុច សុផាន់ណារ៉ា ព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់វិន័យដោយបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា។ នេះបើយោងតាមព្រះរាជក្រឹត្យ នស/រកត/០៧២៥/៩៦៣ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។

ចំពោះការដាក់ពិន័យដោយបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញាក្រសួងយុត្តិធម៌រូបនេះ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់បានការសម្រេចពីក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខា តទៅ៕