
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ចង់ដោះស្រាយបញ្ហាព្រំដែន រវាងកម្ពុជា និងថៃ ដែលមិនទាន់ដាច់ស្រាច់គ្នានេះ ឱ្យបានចប់សប់គ្រប់ក្នុងពេលដែលសម្តេចនៅមានអំណាចគ្រប់គ្រាន់ ដើម្បីកុំឱ្យមានផលវិបាកដល់អ្នកជំនាន់ក្រោយទៀត គឺពិតជារឿងដ៏ត្រឹមត្រូវបំផុត ព្រោះសម្តេចមិនត្រូវការសង្គ្រាមនោះទេ។
សម្តេចតេជោបានលើកឡើងថា៖ «ការយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ តំបន់ចំនួន ៤ គឺ តំបន់មុំបី ប្រាសាទតាមន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលកំពុងមានភាពរសើប និងផុយស្រួយការប្រឈមមុខដាក់គ្នាដោយអាវុធ ឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាការដោះស្រាយបញ្ហាវិវាទព្រំដែនដោយសន្តិវិធី និងការចរចាធ្វេភាគីក៏ជាសន្តិវិធីដែរ»។
ខាងលើនេះ គឺជាការបញ្ជាក់របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយផ្ដោតទៅលើ ២ចំណុចសំខាន់ៗ គឺសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា ៣៣ និងការឆ្លើយតបទៅនឹង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្តេចតេជោបានបញ្ជាទៀតថា៖ «យើងគ្មានជម្រើសក្រៅពីនេះទេ ករណី ចំនួន ៤ តំបន់ ដែលរសើប រួមមាន៖ តំបន់មុំបី ប្រាសាទតាមន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី គឺជម្រើសមានតែពីរទេ គឺទី១៖ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ និង ទី២៖ ធ្វើសង្គ្រាមដើម្បីដណ្តើមតំបន់ទាំង៤នេះ»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាដល់បរទេសទាំងឡាយដែលគោរពច្បាប់សូមយោបយល់ជំហរបស់កម្ពុជា ទោះអ្នកទទួលស្គាល់ ឬមិនទទួលស្គាល់យុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិក៏ដោយ។ ចំពោះអ្នកដែលលើកឡើងចង់ឱ្យកម្ពុជាបង្ហាញភស្តុតាងថាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឬមិនប្តឹងសម្តេចធ្លាប់បានបញ្ជាក់នៅខេត្តព្រះវិហាររួចហើយ គឺ “មិនអាចយករឿងតុលាការមកលេងសើចបានទេ កុំថាឡើយតុលាការអន្តរជាតិ សូម្បីតុលាការក្នុងស្រុកគេមិនដែលបញ្ចេញឯកសារឱ្យឃើញទេ”៕



ប្រាសាទតាមន់ធំ

ប្រាសាទតាក្របី

ប្រាសាទតាមាន់តូច
