2025-07-16 13:24
70

ក្រចេះ៖   នៅព្រឹកថ្ងៃអង្គារ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសោប និងជាប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច​ អឹម អេស ជេ រួមនិងសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៩វត្ត  ក្នុងឃុំសោប នៅបរិវេណវត្តសោបលើ។ 

នាឱកាសនោះ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាមជំនឿរាងៗខ្លួន ព្រោះថាព្រះពុទ្ធសាសនាបានផ្ដល់ការអប់រំផ្លូវចិត្ត របស់យើងទាំងអស់គ្នា ឲ្យប្រព្រឹត្តនូវអំពើល្អ ចេះជួយយកអាសាគ្នា និងចេះសាមគ្គីគ្នា ទើបយើងរស់នៅក្នុងសង្គមមួយប្រកបដោយសុខដុមរមនា ។  លោកបានបន្តថា ជារៀងរាល់ឆ្នាំអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ តែងតែនាំយកនូវទៀនចំណាំព្រះវស្សា និងទេយ្យទានផ្សេងៗ រួមទាំងបច្ច័យ វេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមទីវត្តអារាមនានាជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ ហើយនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រផ្នែកវិស័យព្រះពុទ្ធសាសនា ជាពិសេសក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចមហាបធិបតី ហ៊ុន ម៉ាណែត មានការរីកចម្រើនគ្រប់វិស័យទាំងវិស័យព្រះពុទ្ធសាសនា​    សំរាប់សម្ភារៈវេរប្រគេនក្នុងឪកាសនោះរួមមាន៖  ទៀនវស្សា ៩គូរ , អង្ករ៩បេ , មី១៨កេស ,  ភេសជ្ជៈ១៨កេស ,  ស្លាដក៩សម្រាប ព្រមទាំងប្រគេនបច្ច័យចំនួន ២,០១១,៥០០រៀល ( ២លាន១ម៉ឺន១ពាន់៥រយរៀល )    ។ ក្នុងនៅសំរាប់វត្តដែលឆ្ងាយក៏មានការឧបត្ថមថវិការបន្ថែម: ក្នុងការធ្វើដំណើររបស់ព្រះសង្ឃទាំង៩វត្ត រួមមាន៖ 

១ .វត្តព្រែកជីក ១០ម៉ឺនរៀល

២ .វត្តសោបក្រោម ១០ម៉ឺនរៀល

. វត្តសោបលើ ១០ម៉ឺនរៀល

. វត្តភ្នំក្រឡាញ់ ១០ម៉ឺនរៀល

. វត្តរហាលើ ២០ម៉ឺនរៀល

. វត្តអូរថ្មទោង ២៥ម៉ឺនរៀល

. វត្តស៊ីទែន ២៥ម៉ឺនរៀល

. វត្តភ្នំអន្សង ២៥ម៉ឺនរៀល

. វត្តក្រឡាញ់ទ្រេត ២៥ម៉ឺនរៀល 

ជូនបច្ច័យលោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្តចំនួន៦០ម៉ឺនរៀល និងឧបត្ថមជូនប៉ូលិស និងប្រជាការពារចំនួន៧នាក់ក្នុង១នាក់ ២ម៉ឺនរៀល ( សរុប១៤ម៉ឺនរៀល ) ។   ​ សរុបថវិការទាំងអស់ចំនួន ៤,៣៥១,៥០០រៀល  ( ៤លាន៣សែន៥ម៉ឺន១ពាន់៥រយរៀល ) ។