2025-07-16 18:30
17

ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងទីប្រឹក្សផ្ទាស់សម្តេចតេជោ បានផ្តាំទៅលោក ភូមិថាំ វៈឆៈយៈឆៃ នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃថា៖ «សម្ដេចតេជោ ជានិមិត្តរូបនៃសុខសន្តិភាព សម្ដេចបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះ និងកសាងប្រទេសជាតិឱ្យមានការរីកចម្រើន និងជាវីរបុរសរបស់ប្រជាជនកម្ពុជា»

លោក ឃ្លាំង ហួត ឆ្លើយតបបែបនេះ នៅរសៀលថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះ ចំពោះការលើកឡើងរបស់លោក ភូមិថាំ វៈឆៈយៈឆៃ នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃ ដែលបាននិយាយថា «សម្ដេចតេជោ ហ៊ុន សែន គ្មានតម្លៃ»

លោក ឃ្លាំង ហួត បានសរសេរថា៖ តើលោកនាយករដ្ឋមន្រ្តីស្ដីទីនៅចាំបានទេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោកបានអមនាយករដ្ឋមន្រ្តី ផែថងថាន រង់ចាំជជែកតាមទូរសព្ទ ដើម្បីសុំចរចាជាមួយសម្ដេចតេជោ រហូតដល់៤ម៉ោង (ម៉ោង២រសៀលដល់ម៉ោងប្រមាណជិត៦ល្ងាច) នេះសបញ្ជាក់ឱ្យឃើញថា “លោកច្បាស់ជាយល់ឃើញថា សម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់ដែលមានអំណាច និងមានឥទ្ធិពលអាចសម្រេចអ្វីបាននៅកម្ពុជា”។

លោក ឃ្លាំង ហួត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជាអភិបាលរងរាជធានីភ្នំពេញ បានឆ្លើយទៅលោក ភូមិថាំ វៈឆៈយៈឆៃ នាយករដ្ឋមន្ត្រីចាំផ្ទះថៃវិញថា “សម្ដេចតេជោ ជានិមិត្តរូបនៃសុខសន្តិភាព សម្ដេចបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះ និងកសាងប្រទេសជាតិ ឱ្យមានការរីកចម្រើន និងជាវីរបុរសដែលប្រជាជនកម្ពុជាគោរពស្រលាញ់ជាទីបំផុត”៕