
ក្រុងប៉េកាំងៈ យោងតាមការចេញផ្សាយរបស់ CNA បានឲ្យដឹងថា៖ ការនាំចេញរបស់ចិនបានកើនឡើងលើសពីការរំពឹងទុកនៅក្នុងខែមិថុនា នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទទី១៤ ខែកក្កដានេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានយល់ព្រមលើកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីកាត់បន្ថយពន្ធលើគ្នាទៅវិញទៅមក ។
ទិន្នន័យពីរដ្ឋបាលទូទៅនៃគយបាននិយាយថាការនាំចេញបានកើនឡើង 5.8% ពីមួយឆ្នាំទៅមួយឆ្នាំដែលលើសពីការព្យាករណ៍5% តាមការព្យាករណ៍ស្ទង់មតិរបស់អ្នកសេដ្ឋកិច្ច តាមរយៈ ប្លូមបឺ ( Bloomberg ) ។
ទីក្រុងប៉េកាំង បានកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាកំណើនសេដ្ឋកិច្ច ដែលរងការវាយប្រហារដោយសង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលគម្រាមកំហែងដោយការដាក់បន្ថែមពន្ធគយ របស់ប្រធានាធិបតី Donald Trump ។ ចិន និងអាមេរិច បានបន្ថយការភាពតាងតឹងប្រឈមមុខដាក់គ្នា ដោយដាក់ចេញក្របខ័ណ្ឌកិច្ចព្រមព្រៀងពិភាក្សា នៅទីក្រុងឡុងដ៍កាលពីខែមុន។
កាលពីថ្ងៃច័ន្ទនេះ តួលេខគយបានបង្ហាញថា ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង 32.4% នៅក្នុងខែមិថុនានេះ ដោយកាលពីកាលពីខែមុនបានធ្លាក់ចុះ នេះបើយោងតាមការគណនារបស់ AFP ដោយផ្អែកលើទិន្នន័យផ្លូវការ។
លោកស្រី ស៊ីឆន ហ៊ង ( Zichuan Huang ) សេដ្ឋវិទូចិន នៅក្រុមហ៊ុន Capital Economics បាននិយាយថា " កំណើនតម្លៃនៃការនាំចេញហក់ស្ទុះងើបឡើងវិញបន្តិចកាលពីខែមុន ក្រោយបញ្ចាប់ សង្រ្កាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន" ។
លោកស្រីបានបន្តថា "ប៉ុន្តែបញ្ហាតម្លៃពន្ធគយនៅតែខ្ពស់ ហើយចិនក៏ប្រឈមនឹងឧបសគ្គកាន់តែខ្លាំង សំរាប់ក្រុមហ៊ុនផលិតក្នុងការពង្រីកសមត្ថភាពទីផ្សារពិភពលោកឲ្យបានឆាប់រហ័ស ដោយសារកាត់បន្ថយតម្លៃ" ។ លោកស្រីបានបន្ថែមថា៖ «ដូច្នេះយើងរំពឹងថាកំណើនការនាំចេញនឹងធ្លាក់ចុះក្នុងត្រីមាសខាងមុខ នេះបើតាមការថ្លឹងថ្លែងលើកំណើនសេដ្ឋកិច្ច។
មន្ត្រីគយ វ៉ាង លីងជុន ( Wang Lingjun ) បានប្រាប់ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទនេះថា៖ ទីក្រុងប៉េកាំងសង្ឃឹមថា "សហរដ្ឋអាមេរិកនឹងបន្តធ្វើការរួមគ្នាជាមួយប្រទេសចិនឆ្ពោះទៅរកទិសដៅដូចគ្នា" នេះបើតាមការចេញផ្សាយដោយទូរទស្សន៍រដ្ឋ CCTV ។
ក្រុមអ្នកវិភាគបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងកើនឡើងជាង 5% នៅក្នុងត្រីមាសទីពីរ ដោយសារការនាំចេញច្រើនរបស់ខ្លួន។ ប៉ុន្តែពួកគេក៏បានព្រមានពី សង្គ្រាមពាណិជ្ជកម្មរបស់លោក Trump អាចបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប្រាំមួយខែចុងក្រោយនៃឆ្នាំនេះ។ អ្នកជំនាញថាទីក្រុងប៉េកាំងមាន មហិច្ឆតាកំពុងកំណត់គោលដៅពង្រីកទីផ្សាររបស់ខ្លួនប្រហែល5%នៅឆ្នាំនេះ ដូចកាលពីឆ្នាំមុន ។ ការព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី1 មានអត្រា 5.4 % ។