2025-07-15 10:48
7

កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសផ្ដល់អាវុធថ្មីទៅកាន់អ៊ុយក្រែន និងបានគំរាមដាក់ទណ្ឌកម្មលើរុស្ស៊ី លុះត្រាតែ ប្រទេសនេះ យល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព។

តាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី១៥ កក្កដា នេះ បានឲ្យដឹងថា លោក ត្រាំ នឹងទុកពេលឲ្យ ៥០ ថ្ងៃ ចំពោះអ្នកវិនិយោគនៅក្នុងប្រទេសរុស្ស៊ី មុនពេលដែលលោកសម្រេចដាក់ទណ្ឌកម្មលើទីក្រុង ម៉ូស្កូ។ 

ត្រាំ មានការខកចិត្តចំពោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយ សព្វាវុធរាប់ពាន់លានដុល្លារនឹងទៅដល់អ៊ុយក្រែន។ 

ដោយ លោក បានលើកឡើងថា "យើងនឹងផលិតអាវុធកំពូល ហើយពួកវានឹងត្រូវបញ្ជូនទៅអង្គការណាតូ។" “សម្ព័ន្ធមិត្តណាតូរបស់ទីក្រុងវ៉ាស៊ីនតោននឹងចំណាយចំពោះពួកវា។” Trump បានប្រាប់អ្នកយកព័ត៌មានបែបនេះនៅក្នុងការិយាល័យរាងពងក្រពើ អមជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ។ 

សព្វាវុធ ដែលអាមេរិកផ្ដល់ឲ្យអ៊ុយក្រែនរួមមាន កាំជ្រួចការពារដែនអាកាស Patriot ជាតម្រូវការដែលអ៊ុយក្រែនកំពុងត្រូវការជាបន្ទាន់។ លើសពីនេះ លោក Rutte បាននិយាយថា អាល្លឺម៉ង់ ហ្វាំងឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស ចក្រភពអង់គ្លេស ហូឡង់ និងកាណាដា សុទ្ធតែចង់ក្លាយជាផ្នែកមួយនៃការបង្រួបបង្រួមអ៊ុយក្រែន។

យ៉ាងណាមិញ ជុំវិញការគម្រាមរបស់ Trump ក្នុងការដាក់ទណ្ឌកម្មបន្ទាប់បន្សំលើប្រទេសរុស្ស៊ី ប្រសិនបើត្រូវបានអនុវត្ត នឹងក្លាយជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយទណ្ឌកម្មរបស់លោកខាងលិច។
 
ព្រោះរយៈពេល ៣ឆ្នាំ នៃសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ប្រទេសលោកខាងលិចបានកាត់ផ្តាច់ទំនាក់ទំនងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេភាគច្រើនជាមួយទីក្រុងមូស្គូ លើកលែងតែការទិញប្រេងរបស់រុស្ស៊ី។

បន្ថែមពីនេះ យោងតាមមន្ត្រីសេតវិមានបាននិយាយថា លោក Trump កំពុងសំដៅលើពន្ធ 100% លើទំនិញរុស្ស៊ី ក៏ដូចជាការដាក់ទណ្ឌកម្មបន្ទាប់បន្សំលើប្រទេសផ្សេងទៀតដែលទិញការនាំចេញរបស់ទីក្រុងម៉ូស្កូ។ 

ដោយមានសមាជិកព្រឹទ្ធសភាចំនួន ៨៥ រូបក្នុងចំណោម ១០០ រូបរបស់សហរដ្ឋអាមេរិកកំពុងសហការឧបត្ថម្ភលើវិក័យប័ត្រដែលនឹងផ្តល់ឱ្យ Trump នូវសិទ្ធិអំណាចក្នុងការដំឡើងពន្ធ ៥០០% លើប្រទេសណាដែលជួយដល់ប្រទេសរុស្ស៊ី ប៉ុន្តែមេដឹកនាំគណបក្សសាធារណរដ្ឋរបស់សភារង់ចាំឲ្យ Trump បោះឆ្នោតជាមុនសិនពាក់ព័ន្ធនឹងវិធានការនេះ។

ការប្រកាសរបស់ បុរសមហាអំណាចអាមេរិករូបនេះ បានធ្វើឲ្យប្រជាជននៅទីក្រុង Kyiv រីករាយឥតឧបមា ប៉ុន្តែក៏នៅមានអ្នកមួយចំនួនទៀត នៅតែមិនទាន់ទុកចិត្តទាំងស្រុងចំពោះចេតនារបស់ប្រធានាធិបតីអាមេរិករូបនេះនៅឡើយ ៕