
ថៃ៖ គ្រោះរញ្ជួយដីកម្រិត ៥.២ រ៉ិចទ័រ បានវាយប្រហារចំណុចកណ្តាលប្រទេសមីយ៉ាន់ម៉ា និងបានរាលដាលក្នុងស្រុកជាច្រើន នៃខេត្តឈៀងរ៉ៃភាគខាងជើងបំផុតរបស់ប្រទេសថៃ កាលពីថ្ងៃចន្ទ ទី១៤ កក្កដា ម្សិលមិញ។
លោក Natthawut Dandee អគ្គនាយករងនៃនាយកដ្ឋានឧតុនិយម បាននិយាយថា ការរញ្ជួយដីនេះ បានកើតឡើងនៅម៉ោង ៣៖០៦ នាទីរសៀល ដែលស្ថិតនៅចំណុចកណ្តាល ១០ គីឡូម៉ែត្រក្រោមដីក្នុងប្រទេសមីយ៉ាន់ម៉ា និងចម្ងាយ ១៣២ គីឡូម៉ែត្រេពីភាគឦសាននៃស្រុក Mae Sai នៃខេត្ត Chiang Rai ប្រទេសថៃ។
ចំពោះទីតាំងដែលរងគ្រោះនោះរួមមាន អគារការិយាល័យ ផ្ទះ និងអគារផ្ទះល្វែងក្នុងសង្កាត់ Mae Chan, Mae Lao, Mae Sai, Muang និងស្រុក Wiang Chai នៃខេត្ត Chiang Rai។ នេះបើតាមការរាយការណ៍ពីនាយកដ្ឋានអង្កេតការរញ្ជួយដី៕
-ប្រភព៖ Bangkok Post