
កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសសម្តេចអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ បានបញ្ជាក់៖ «រាជរដ្ឋាភិបាលមិនមានគោលកាណ៍ណាមួយ ដើម្បីដកការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) នោះទេ ព្រោះការប្រឡង គឺដើម្បីឆ្លុះបញ្ចាំងអំពីសមត្ថភាព និងចំណេះដឹងរបស់សិស្ស និងដើម្បីជំរុញឱ្យមានខិតខំសិក្សាររៀនសូត្របន្ថែមទៀត»។
ប្រមុខរដ្ឋាភិបាលបានថ្លែងថា៖ «មានអ្នកខ្លះលើឡើងមិនចង់ឱ្យមានការប្រឡងបាក់ឌុប ប៉ុន្តែសម្រាប់កម្ពុជាអត់ទាន់មានគោលការណ៍នេះទេ ទោះបីជាមានប្រទេសខ្លះគេអត់ប្រឡងបាក់ឌុបដូចនៅអាមេរិកយកពិន្ទុប្រចាំឆ្នាំ គឺឱ្យជាប់ដោយស្វ័យប្រវត្តិដោយមិនចាំប្រឡង។ ប៉ុន្តែសម្រាប់នៅកម្ពុជា រាល់ការប្រឡងនីមួយៗ គឺជាការធ្វើតេស្តដើម្បីកំណត់និយាម និងវាយតម្លៃ រួមទាំងការចម្រេញមួយចំនួនផងដែរ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «យើងអាចធ្វើបាននៅពេលកម្រិតណាធានាបានការការអប់រំចាប់ពីថ្នាក់បឋម រហូតដល់វិទ្យាល័យមានគុណភាពខ្ពស់ចាំគិតពីរឿងនេះ តែបើមិនទាន់ធានាបានពីគុណភាពនៃការអប់រំថាល្អនោះទេ ការប្រឡងបាក់ឌុបនៅតែបន្ត»។
សម្តេចធិបតីបានបន្ថែមទៀតថា៖ «ការអប់រំត្រូវធ្វើយ៉ាងណាឱ្យយុវជនមានឥរិយាបទ សីលធម៌ គុណធម៌ឱ្យបានល្អ និងអប់រំបន្ថែមអំពីបំណិនជីវិត ព្រមទាំងជំនាញទន់ផងដែរ»៕

